ជីវិតកម្សាន្ដ
Pu Praya ក្លាយជាតារាថៃតែម្នាក់គត់ ត្រូវគេអញ្ជើញឲ្យចូលរួមកម្មវិធី Met Gala 2023
តារាសម្ដែងសិចស៊ីថៃនាង Pu Praya Lundberg ក្លាយជាតារាថៃតែម្នាក់គត់ដែលមានឱកាសត្រូវគេអញ្ជើញឲ្យចូលរួម Met Gala 2023 ដ៏ល្បីល្បាញនិងជាកម្មវិធីធំបំផុតរបស់ពិភពលោកផងដែរ។

ជាមួយគ្នានេះដែរ ខណៈពេលដែលនាងដើរចូលកម្មវិធីមានមនុស្សមិនតិចនាក់ទេបានចាប់ភ្នែកសម្លឹងមើល ជាពិសេសនោះគឺពីអ្នកគាំទ្របានសម្រុកមកសុំហត្ថលេខារបស់តារាស្រីរូបនេះ មុននឹងដើរចូលកម្មវិធី រួមទាំងក្រុមអ្នកសារព័ត៌មានបានផ្ដិតយករូបនាងយ៉ាងត្រចេះត្រចង់ថែមទៀត។ លើសពីនេះ Pu Praya បានជ្រើសរើសជ្រើសរើសរ៉ូបបញ្ចេញស្មាមួយចំហៀងពណ៌ក្រហមឆើតឆាយពីម៉ាក Karl Lagerfeld ដើម្បីចូលរួមកម្មវិធី Met Gala 2023 នៅសណ្ឋាគារ The Mark ទីក្រុងញូវយ៉ក។
យ៉ាងណាមិញ ក្នុងព្រឹត្តិការណ៍នេះ Pu ត្រូវបានគេចាត់ទុកថាជាតារាសម្ដែងថៃតែម្នាក់គត់ ដែលបានចូលរួមក្នុងកម្មវិធីនោះ បន្ទាប់ពីនាងបានក្លាយជាតារាសម្តែងហូលីវូដលើទឹកដីអាមេរិកម្នាក់ផងដែរ។ ប៉ុន្តែនេះក៏មិនមែនជាលើកទីមួយរបស់នាងដូចគ្នាក្នុងការដើរចូលកម្មវិធីលំដាប់ពិភពលោកនោះ ជាញឹកញយទស្សនិកជនតែងឃើញនាងបង្ហាញវត្តមានជាមួយតារាល្បីៗជាច្រើន រាប់តាំងពីកម្មវិធីដើរម៉ូដដូចគ្នា៕


ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖រៀមច្បង Aum បង្អួតម៉ូដសក់ខ្លីក្នុងវ័យ ៤៤ ឆ្នាំ រហូតឆក់បេះដូងអ្នកទស្សនាព្រាត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច