ជីវិតកម្សាន្ដ
ជិតមួយឆ្នាំ ទម្រាំឈ្មោះកូនប្រុសរបស់កំពូលតារាចម្រៀង Rihanna បែកធ្លាយ
ថ្មីៗនេះសារព័ត៌មាន Dailymail ទទួលបានច្បាប់ចម្លងនៃសំបុត្រកំណើតរបស់កូនប្រុសតារាចម្រៀង Rihanna ដែលនាងខំលាក់ជិតមួយឆ្នាំទៅហើយដើម្បីសុវត្ថិភាពក្មេងនិងភាពឯកជនក្នុងជីវិត ។

ក្មេងតូចមានឈ្មោះថា RZA Athelston Mayers កើតនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ ក្នុងមន្ទីរពេទ្យ Cedars-Sinai នៃទីក្រុងឡូស អេនជែលឡែស ។

តាមពិតឈ្មោះរបស់កូនប្រុស Rihanna ជាមួយលោក A$AP Rocky បានមកពីផលិតករ និងតារាចម្រៀងរ៉េបលោក RZA ដែលជាអ្នកដឹកនាំ Wu-Tang មានឈ្មោះពេញគឺ Robert Fitzgerald Diggs ។


បើយើងសង្កេតមើលឲ្យម៉ត់ចត់ទៅទើបដឹងថា Rihanna បានលួចបញ្ចេញឈ្មោះកូនយូរមកហើយ ចាប់តាំងពីសម្រាលមកនាងឧស្សាហ៍ពាក់ខោអាវក្រុម Wu-Tang ជាញឹកញាប់គ្រាន់តែគ្មានអ្នកចាប់អារម្មណ៍ប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ Rihanna ប្រកាសពពោះលើកទី ២ ទាំងកូនដំបូងមិនទាន់ចេះនិយាយ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


