ជីវិតកម្សាន្ដ
គូស្នេហ៍ Mark-Kimberly បង្ហាញផ្ទះថ្មី ត្រៀមចូលនៅក្រោយរៀបការ
មុនពេលហោះឆ្លងទ្វីបទៅរៀបមង្គលការនៅអ៊ីតាលីនាខែកញ្ញាខាងមុខ គូស្នេហ៍ផ្អែមល្ហែម Mark-Kimberly បានបោះធៀបការជារួចស្រេច និងបានដើរចែកសំបុត្របណ្ដើរៗហើយ ព្រមទាំងបើកបង្ហាញផ្ទះថ្មីដែលត្រៀមរស់នៅជាមួយគ្នា ក្រោយរៀបការរួចទៀតផង។

តាមរយៈការចែករំលែករបស់ Kimberly នៅលើបណ្ដាញ Instagram ប្រិយមិត្តអាចឃើញផ្ទះថ្មីដែលសង់មិនទាន់រួចយ៉ាងធំល្វឹងល្វើយមួយខ្នង ដែលបន្ទប់នីមួយៗនៅក្នុងផ្ទះ ទោះបីមើលឃើញមិនពេញលេញ ប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងថាវាប្រណីតខ្លាំង មិនចាញ់ផ្ទះអភិជនឡើយ។
ជាមួយគ្នានោះ Kimberly ក៏បានបង្ហើបខ្លះៗដែរអំពីផ្ទះថ្មីរបស់នាង ដោយផ្ទះនេះមានបន្ទប់គេងផ្ទាល់ខ្លួន បន្ទប់សម្លៀកបំពាក់ដែលធំជាងបន្ទប់គេងពីរដង អាងហែលទឹកប្រណីត និងបន្ទប់សម្រាប់កូន ដែលនាងនិងអនាគតស្វាមីត្រៀមទុកដើម្បីទទួលកូនប្រុស។

បច្ចុប្បន្នផ្ទះថ្មីរបស់ Mark-Kimberly មិនទាន់បញ្ចប់រួចរាល់ ១០០ភាគរយនៅឡើយទេ ហើយក៏មិនទាន់ដឹងថាគូស្នេហ៍នេះចូលមករស់នៅពេលណាឱ្យជាក់លាក់ដែរ ខណៈមង្គលពួកគេនៅសល់ ៤ខែទៀតឯណោះ ទើបរៀបចំឡើង៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ សល់ ៤ខែទៀតចូលរោងការ Mark-Kimberly រំភើបចិត្តខ្លាំង ដឹកដៃគ្នាបោះធៀបការរួចស្រេច
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


