ជីវិតកម្សាន្ដ
Selena Gomez បដិសេធពាក្យចចាមអារ៉ាមថាមានស្នេហាជាមួយ Zayn
បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនថ្ងៃមុនពេលមានពាក្យចចាមអារ៉ាមទាក់ទងស្នេហាជាមួយ Zayn Malik ទីបំផុត Selena Gomez បានចែករំលែកយ៉ាងច្បាស់លាស់អំពីស្ថានភាពទំនាក់ទំនងបច្ចុប្បន្នរបស់នាង ។

ជាពិសេស តារាចម្រៀងស្រីរូបនេះបានបង្ហោះវីដេអូខ្លួនឯងនៅលើគេហទំព័រ Tik Tok ហើយបានបង្ហាញថានាងនៅលីវ។ Selena បាននិយាយបែបលេងសើច ខណៈដែលនាងស្រែកលេងលើសើច នៅទីលានបាល់ទាត់នៅក្នុងវីដេអូថា ”ខ្ញុំនៅលីវ។ អ្នកពិបាកផ្គាប់ចិត្តបន្តិច ប៉ុន្តែខ្ញុំនឹងស្រឡាញ់អ្នកខ្លាំងណាស់” ។

តាំងពីដើមឆ្នាំមក អតីតតារា Disney ត្រូវបានគេចាប់បានក្នុងពាក្យចចាមអារ៉ាមណាត់ជួបគ្នា ២ ដងពាក្យចចាមអារ៉ាមដំបូងបានកើតឡើងនៅក្នុងខែមករា បន្ទាប់ពីនាងត្រូវបានគេឃើញឱបនិងថើបជាមួយ Drew Taggart នៃសមាជិកក្រុម The Chainsmokers ។ ក្រោយមក ប្រភពជាច្រើនក៏បាននិយាយថានាងនិងសមាជិកក្រុម Chainsmokers នៅតែស្ថិតក្នុងដំណាក់កាលនៃការស្គាល់គ្នានៅឡើយ មិនទាន់មានទំនាក់ទំនងស្នេហានៅឡើយទេ ។
ទន្ទឹងនឹងនោះ កាលពីខែមីនា Selena Gomez ត្រូវបានគេនិយាយថាបានញ៉ាំអាហារពេលល្ងាចយ៉ាងស្និទ្ធស្នាលជាមួយ Zayn ដែលជាអតីតមិត្តប្រុសរបស់កំពូលតារាម៉ូដែល Gigi Hadid ។ ក្រោយមក ម្ចាស់ភោជនីយដ្ឋាននេះបានអះអាងថាបានឃើញគូស្នេហ៍កំពុងថើបគ្នានៅទីនោះ។

យ៉ាងណាមិញ នៅមិនទាន់មានរូបភាពបញ្ជាក់ពីព័ត៌មាននេះដែរ ទោះយ៉ាងណាបន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមភ្លាមៗ តារាចម្រៀងទាំងពីរបាននៅតែរក្សាស្ងៀមចំពោះពាក្យចចាមអារ៉ាមនេះ ប៉ុន្តែនៅបច្ចុប្បន្ន Selena Gomez បញ្ចាក់ថានាងនៅលីវមិនមានទំនាក់ទំនងស្នេហាជាអ្នកណានៅឡើយទេ ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៨ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


