Connect with us

ជីវិតកម្សាន្ដ

Irina Shayk បដិសេធពាក្យចចាមអារ៉ាម រឿងឲ្យដៃ Tom Brady

បានផុស

នៅ

អ្នកតំណាងរបស់តារាម៉ូដែលរុស្ស៊ី Irina Shayk បានចេញមុខបដិសេធពាក្យចចាមអារ៉ាមដែលថា នាងឲ្យដៃកីឡាករបាល់ឱបថ្នាក់ជាតិ Tom Brady ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាង Irina អាយុ ៣៧ ឆ្នាំ ត្រូវគេប្រទះឃើញស្និទ្ធស្នាលនឹង Tom វ័យ ៤៥ ឆ្នាំ បន្ទាប់ពីលោកលែងលះគ្នាជាមួយ Gisele Bundchen កាលពីឆ្នាំមុន ។ រឿងចចាមអារ៉ាមចាប់ផ្ដើមកើតឡើងពេលនាងស្ទុះទៅរក Tom Brady នៅមង្គលការរបស់មិត្តរួមគ្នាគឺ Joe Nahmad និង Madison Headrick ។

គួររំលឹកថា Irina ធ្លាប់សាងស្នេហ៍ជាមួយ Bradley Cooper ដែលអ្នកទាំងពីរមានកូនស្រីម្នាក់ ក្រោយមកនាងទាក់ទងជាមួយ Cristiano Ronaldo និង Kanye West ថែមទៀតផង ។

ចំណែក Tom Brady វិញ មិនទាន់មានចំណាប់អារម្មណ៍មើលចិត្តស្ត្រីណានៅឡើយទេ ព្រោះលោកទើបតែលែងលះគ្នាជាមួយ Gisele Bundchen ក្ដៅៗ ។ កីឡាករបាល់ឱបថ្នាក់ជាតិខាងលើ មានកូន ៣ នាក់គឺ Vivian និង Benjamin ជាមួយ Gisele រីឯ Jack កូនប្រុសច្បងជាមួយអ្នកស្រី Bridget Moynahan ។

ដូច្នេះពាក្យចចាមអារ៉ាមពី Irina និង Tom មិនមែនជាការពិតទេ ទោះការស្និទ្ធស្នាលនោះត្រូវបានយល់ច្រឡំក៏ដោយ អ្នកទាំងពីរគ្រាន់តែជាមិត្តប៉ុណ្ណោះ ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ dailystar

ចុចអាន ៖ បវរកញ្ញា រុស្ស៊ី រងការចោទប្រកាន់ថា កែសម្ផស្សច្រើនពេក និងអាងប្ដីជាសេដ្ឋីទើបជាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម