Connect with us

ជីវិតកម្សាន្ដ

បេក្ខភាព សុខុម រចនា ចេញសារអរគុណអ្នកគាំទ្រ និងសូមទោសកំហុសឆ្គង

បានផុស

នៅ

កញ្ញា សុខុម រចនា បេក្ខភាព​ប្រឡង​កម្មវិធី​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក បាន​ចេញ​មុខ​អរគុណ​ចំពោះ​មហាជន អ្នកគាំទ្រ និង​បាន​ធ្វើការ​សូមទោស​នូវ​កំហុស​ឆ្គង​ដែល​នាង​និយាយ​នៅ​លើ​ឆាក​ប្រឡង​នា​ពេល​ថ្មីៗ មុន​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ខ្លឹមសារ​កញ្ញា សុខុម រចនា បាន​លើក​ឡើង​ថា «សូម​អរគុណ​សម្រាប់​ការ​ស្រលាញ់​គាំទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​ទាំងអស់​គ្នា​ដែល​បាន​គាំទ្រ​រូប​នាង​ខ្ញុំ តាមរយៈ​បទ cover «how About Now» ដែល​ជា​បទ​ម្ចាស់​ដើម​របស់​បងប្រុស G-Devith នាង​ខ្ញុំ​សូម​អធ្យាស្រ័យ​ចំពោះ​កំហុស​ខុសឆ្គង ដោយ​និយាយ​ពេល​ភ្លាមៗ នៅ​លើ​ឆាក​នាង​ខ្ញុំ​មិន​បាន​រៀបចំ​ពាក្យ​និយាយ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទេ»។

កញ្ញា សុខុម រចនា បាន​និយាយ​បន្ត​ថា នាង​មិន​បាន​តាំង​ខ្លួន​ជា​ម្ចាស់​បទ​ទេ។ នាង​គ្រាន់តែ​សប្បាយ​រីករាយ​ដែល​ទទួល​បាន​លទ្ធផល​ល្អ និង​អរគុណ​ចំពោះ​អ្នក​ទស្សនា​បទ cover ក្នុង​យូធូប​វីយូ 30M ប៉ុណ្ណោះ។ ហើយ​ក៏​អរគុណ​មហាជន​សម្រាប់​ការ​បញ្ចេញ​មតិយោបល់​ផង​ដែរ។ នាង​បន្ថែម​ថា «ខ្ញុំ ពិតជា​ស្រលាញ់​បងប្អូន​ខ្មែរ​ទាំងអស់​គ្នា។ អរគុណ​ខ្លាំងៗ»។

បេក្ខភាព​ប្រឡង​កម្មវិធី​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក​រូបនេះ ក៏បាន​និយាយ​ដោយ​ស្នើ​ទៅ​កាន់​អ្នក​គាំទ្រ​ដែរ​ថា «អរគុណ​សម្រាប់​ការ​ស្រលាញ់​គាំទ្រ​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា។ ប៉ុន្តែ​សូម​កុំ​យក​ឈ្មោះ និង​រូប​នាង​ខ្ញុំ ទៅ​បង្កើត​ផេក ឬ អ្វី​ផ្សេងៗ ទៀត ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​អី។ សុំ​ចិត្ត​បង​ប្អូន បើ​បង្កើត​ហើយ​គួរ​តែ​ដាក់​ឈ្មោះ​បន្ថែម(Fan ឬ​អ្នកគាំទ្រ) ធ្វើ​បែប​នេះ​ទើប​ជា​ចេតនា​ល្អ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម