ជីវិតកម្សាន្ដ
នាងតូចក្នុងរឿង “ឡៃឡាធីតាយក្ខ” បង្ហាញខ្លួនលើកម្រាលព្រំក្រហម អ្នកគាំទ្រចំណាំសឹងមិនស្គាល់
បន្ទាប់ពីក្លាយជាខ្លួនតារាស្រីប្រចាំប៉ុស្តិ៍លេខ១នាងតូច Nong Inter Rungrada បានតុបតែងខ្លួនដើរលើកម្រាលព្រំក្រហមរបស់តន្ត្រី Pisawat the Musical នៅមហោស្រព Muangthai Ratchadalai ស្របពេលដែលទស្សនិកជនជាច្រើនលាន់មាត់ថាចំណាំនាងសឹងតែមិនស្គាល់ផង។

តារាសម្ដែងវ័យ១១ ឆ្នាំ បានបង្ហោះរូបភាពខ្លួនឯង និងសរសេរសារយ៉ាងវែងអន្លាយតាមរយៈគណនីផ្ទាល់ខ្លួនថា “តន្ត្រី Pisswat ខ្ញុំរីករាយដែលបានជួបតារាសម្ដែងគួរឲ្យស្រឡាញ់ទាំងអស់ និងជួបលោកពូ San ចាងហ្វាង Pisswat លើកញ្ចក់ទូរទស្សន៍។ ដូចជាត្រឡប់ទៅសម្ដែងរឿងម្ដងទៀត ហើយការលេងឆាកគឺពិតជាល្អ។ សូមអរគុណ ពុកម៉ែ បងប្អូន ក្រុមការងារ និងអ្នកគាំទ្រជាទីស្រលាញ់ទាំងអស់”។
ភ្លាមៗនោះដែរ អ្នកគាំទ្រជាច្រើនដែលស្រលាញ់ចូលចិត្តនាងតូច Nong Inter បានចូលមកបញ្ចេញមតិសរសើរសម្រស់របស់នាងថា កាន់តែធំកាន់តែស្រស់ស្អាតប្លែក។ ហើយពេលតុបតែងខ្លួនបែបនេះ សម្រស់នាងលេចធ្លោខ្លាំងដូចមនុស្សស្រីពេញវ័យក្រមុំណាស់។
យ៉ាងណាមិញមកទល់សព្វថ្ងៃនេះតារាសម្ដែង Inter Rungrada បច្ចុប្បន្នកំពុងសិក្សានៅសាលានូវឡើយទេ ខណៈនាងតូចនេះទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង បន្ទាប់ពីនាងសម្ដែងក្នុងរឿង “ឡៃឡាធីតាយក្ខ” កាលពីឆ្នាំ២០១៩៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ Janie បញ្ចេញឈុតប៊ីគីនីលើកនេះច្បាស់ៗពេក ដូចស្រាតននលគក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


