ជីវិតកម្សាន្ដ
បង្ហាញខ្លួនលើកនេះ Lily-Rose Depp រងភាពចម្រូងចម្រាសថាលួចកែសម្ផស្ស
បន្ទាប់ពីរងការរិះគន់និងសរសើរព្រមៗគ្នាក្នុងភាពយន្ត “The Idol” តារាសម្ដែងស្រី Lily-Rose Depp ក៏ទទួលបានការសាទរពីទស្សនិកជនតាមកញ្ចក់ទូរទស្សន៍យ៉ាងច្រើនអនេក ខណៈនាងបង្ហាញខ្លួនម្ដងនេះបែររងភាពចម្រូងចម្រាសថាកែសម្ផស្ស។

មិនត្រឹមតែបានបន្សល់ទុកនូវសញ្ញាណរបស់នាងជាមួយនឹងការបោះជំហានយ៉ាងវែងនៅលើវិថីសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ចាប់ភ្នែកផលិតករផងដែរ ដោយសារតែបទពិសោធន៍ សមរភូមិពិតរបស់នាងនៅក្នុងគម្រោងភាពយន្ត និងទូរទស្សន៍ជាបន្តបន្ទាប់តាំងពីក្មេង។ បន្ថែមពីលើជំនាញសម្ដែងដ៏ឆ្នើមរបស់កូនស្រី Johnny Depp ជាពិសេសពិន្ទុនៅចំពោះមុខអ្នកទស្សនា ជាមួយនឹងរូបរាងទាក់ទាញភ្នែកមហាជន។
យ៉ាងណាមិញ បើប្រៀបធៀបនឹងរូបរាងបច្ចុប្បន្ន និងអតីតកាល អ្នកនិយមលេងអ៊ីនធឺណេតបាននិយាយថា តារាស្រីរូបនេះបានកែសម្ផស្ស ជាពិសេសនៅតំបន់ច្រមុះ បបូរមាត់ ចង្កា និងថ្ពាល់។
ចម្លើយចំពោះសំណួរថា តើមុខរបស់តារាស្រីរូបនេះពិតជាប្រើបច្ចេកវិជ្ជាវះកាត់កែសម្ផស្សឬអត់នោះនៅតែជាអាថ៌កំបាំង។ អ្នកគាំទ្រជាច្រើននៃគ្រួសារ Deep គិតថាមូលហេតុដែលនាងមានរូបរាងចម្លែកនៅពេលនេះ អាចមកពីឥទ្ធិពលនៃភាពពេញវ័យ។ លើសពីនេះ សហគមន៍អនឡាញក៏ចង្អុលទៅហ្សែនលេចធ្លោពីឪពុកម្ដាយ ធ្វើឲ្យ Lily-Rose Depp កាន់តែមានភាពស្មុគស្មាញពិបាកស្មានណាស់។
នៅក្នុងបទសម្ភាសន៍ជាមួយ ELLE ក្នុងឆ្នាំ ២០១៨ Lily-Rose បានចែករំលែកដោយត្រង់ថា ដំណើរឆ្ពោះទៅកាន់ម្ចាស់ និងថែរក្សាស្បែករបស់នាងបានចាប់ផ្តើមតាំងពីនាងនៅក្មេង។ នាងបានបង្ហើបថា “ខ្ញុំគិតថា អ្នកគួរតែចាប់ផ្តើមថែរក្សាស្បែករបស់អ្នកក្នុងវ័យជំទង់។ ស្បែកនឹងអរគុណអ្នកនាពេលអនាគត។ ខ្ញុំបានធ្វើការលើការថែរក្សាស្បែករបស់ខ្ញុំតាំងពីខ្ញុំអាយុ ១៤ឬ១៥ ឆ្នាំ។ ខ្ញុំចូលចិត្តរក្សាអ្វីដែលសាមញ្ញ”។

បន្ថែមពីនេះសិល្បករស្រីបាននិយាយទៀតថា “ខ្ញុំគិតថាយើងទាំងអស់គ្នាមានលក្ខណៈប្លែកពីគេ ដែលយើងមានអារម្មណ៍ថាគ្មាននរណាម្នាក់អាចកាន់កាប់បានក្រៅពីយើង បើទោះបីជាអ្នកកំពុងធ្វើការជាមួយអ្នករចនាម៉ូដដែលអ្នកចូលចិត្តហើយល្បីល្បាញជុំវិញពិភពលោកក៏ដោយ។ សម្រាប់មនុស្សខ្លះវាអាចជាចិញ្ចើម សម្រាប់ខ្ញុំវាគឺជាបបូរមាត់ទាំងនេះ។ គ្មាននរណាដឹងច្បាស់ថាខ្ញុំចង់បានអ្វីក្រៅពីខ្លួនខ្ញុំផ្ទាល់”។
មិនត្រឹមតែប៉ុណ្ណោះ សម្រស់កើតឆ្នាំ ១៩៩៩ ក៏ធ្វើឲ្យអ្នកគាំទ្រភាន់ភ្នែកជាច្រើនដង ដោយសារការប្រែប្រួលខុសប្រក្រតី ដែលលេចចេញនៅលើបបូរមាត់ រាល់ពេលបង្ហាញមុខជាសាធារណៈ។ ដើម្បីរក្សារាងកាយស្តង់ដារ និងសម្រស់ស្អាតនៅលើអេក្រង់ នាងបានកំណត់អាទិភាពលើការទទួលទានអាហារដែលមានសុខភាពល្អ ស្របជាមួយនឹងលំហាត់ដែលបង្កើនសុខភាព៕






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញខ្លួនលើកនេះ Lily-Rose Depp រងភាពចម្រូងចម្រាសថាកែសម្ផស្ស
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


