ជីវិតកម្សាន្ដ
Kim Bum ទម្លាយមូលហេតុ Lee Dong Wook កម្រឃើញពាក្យចចាមអារ៉ាមទាក់ទងស្នេហា
ថ្វីត្បិតតែបង្ហាញខ្លួនតាំងពីនៅអាយុ១៨ ឆ្នាំក៏ដោយ ប៉ុន្តែតារាសម្ដែងជើងចាស់ Lee Dong Wook ទើបតែមានពាក្យចចាមអារ៉ាមថាមានស្នេហាតែមួយដងគត់ក្នុងអាជីពរបស់លោក ពេលដែលមានគេបញ្ជាក់ថាគាត់បានណាត់ជួបជាមួយ Suzy ក្នុងខែមីនា ឆ្នាំ ២០១៨ ប៉ុន្តែគួរឲ្យសោកស្ដាយទំនាក់ទំនងរបស់ពួកគេបានបញ្ចប់យ៉ាងឆាប់រហ័សក្នុងរយៈពេល៤ ដោយសារតែមានកាលវិភាគរវល់រៀងខ្លួន។

ដូចដែលទស្សនិកជនដឹងស្រាប់ និងកម្រឃើញ Lee Dong Wook ជួបនឹងពាក្យចចាមអារ៉ាម ដែលធ្វើឲ្យមនុស្សជាច្រើនមានការសង្ស័យថា លោកចេះស្រលាញ់មនុស្សស្រីឬអត់ទេ។
យ៉ាងណាមិញទីបំផុតមិត្តជិតស្និទ្ធរបស់ Lee Dong Wook គឺ Kim Bum បានទម្លាយថា Lee Dong Wook មានកាលវិភាគមមាញឹកដែលគាត់មិនមានពេលទៅជួបនឹងនរណាម្នាក់ទេ។ Kim Bum បាននិយាយបន្ថែមទៀតថា “ជាដំបូង Lee Dong Wook រវល់ពេកមិនអាចឲ្យអ្នកណាជួបបាន ហើយវាពិបាកសម្រាប់ខ្ញុំក្នុងការជួបគាត់ដូចគ្នាផងដែរ។
តារាសម្ដែងប្រុសរូបនេះថែមទាំងបញ្ចាក់ច្បាស់ៗទៀតថា នេះមិនមែនជារឿងបំផ្លើសនោះទេ ព្រោះជាង២០ ឆ្នាំមកនេះ Lee Dong Wook បានរក្សាកាលវិភាគសម្តែងក្នុងរឿងភាគកូរ៉េយ៉ាងតិចមួយក្នុងមួយឆ្នាំ ដោយមិនរាប់បញ្ចូលទាំងពិធីករ និងការងារពាណិជ្ជកម្មទាំងអស់ដែលលោកមាននោះទេ។
ទោះជាយ៉ាងនេះក្តី តារាសម្តែងដ៏មមាញឹករូបនេះ មិនទាន់អស់សង្ឃឹមនៅឡើយទេ។ អ្នកគាំទ្រជាច្រើននៅតែទន្ទឹងរង់ចាំមើលថា តើលោកនឹងជួបនារីណាម្នាក់ណាដោយចៃដន្យ ហើយរៀបការមុនអាយុ ៥០ឆ្នាំក៏ថាបាន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពយន្តសម្ដែងដោយ Lee Junho និង YoonA ទទួលការវាយតម្លៃខ្ពស់នៅវគ្គចុងក្រោយ
-
សន្តិសុខសង្គម១២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


