ជីវិតកម្សាន្ដ
សម្រស់រៀមច្បង Qin Lan ក្នុងវ័យ៤៤ឆ្នាំ ក្លាយជាចំណុចចាប់អារម្មណ៍ ពេលដើរលើកម្រាលព្រំក្រហម
Qin Lan ជាតារាស្រីល្បីលំដាប់ទី ៧ ជំនាន់នៃឧស្សាហកម្មកម្សាន្តចិន។ នាងត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈការសម្ដែងក្នុងរឿង My Fair Princess, My Fair Princess III, Story of Yanxi PalaceនិងThe Magical Women ជាដើម។

កាលពីពេលថ្មីៗនេះ សម្រស់របស់នាងបានទាក់ទាញការចាប់អារម្មណ៍ទស្សនិកជនយ៉ាងច្រើន នៅពេលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ 2023 Shanghai Television Festival Awards 2023 ដោយដើរលើកម្រាលព្រំក្រហម។ ក្នុងវ័យ ៤៤ ឆ្នាំ Qin Lan បានធ្វើឲ្យមនុស្សជាច្រើនច្រណែនជាមួយនឹងរូបរាងក្មេងជាងវ័យ និងភ្លឺថ្លាចេញពីខាងក្នុងរបស់នាង។
រៀមច្បង Qin Lan បានទាក់ការចាប់អារម្មណ៍ដ៏សំខាន់នៃព្រឹត្តិការណ៍នេះជាមួយនឹងរ៉ូបបិទដើមទ្រូងដ៏ឆើតឆាយ និងឈុតឈុតទីពីរពីការរចនានៃ camisole ជួយឲ្យសម្រស់នាងរឹតតែស្អាតខ្លាំងលើសមុន។ ថ្វីត្បិតតែមានវ័យជ្រេក៏ដោយ ក៏ស្បែករបស់តារាស្រីរូបនេះ នៅតែរក្សាបាននូវភាពរលោង ភ្លឺថ្លាដដែល។ ក្រៅពីនេះ ម៉ូដសក់ខ្លីក៏បានជួយឲ្យនាងមើលទៅក្មេងជាងអាយុពិតរបស់នាងច្រើន។
ទោះយ៉ាងណាក៏ដោយ ដើម្បីរក្សារាង Qin Lan តែងតែញ៉ាំអាហារក្នុងកម្រិតមធ្យម និងលេងកីឡាជារៀងរាល់ថ្ងៃ។ ជាពិសេសដើម្បីទទួលបានរូបរាងបច្ចុប្បន្ន តារាស្រីរូបនេះ មានភាពតឹងរ៉ឹងក្នុងដំណើរការថែរក្សាស្បែកជាមួយនឹងជំហានថែទាំជាច្រើនដូចជា ការលុបគ្រឿងសម្អាង ផ្តល់សំណើម សារធាតុចិញ្ចឹមប្រឆាំងនឹងភាពចាស់ ម៉ាស្សាមុខជារៀងរាល់ថ្ងៃ។ ជាមួយនឹងសមាមាត្ររាងកាយដ៏ល្អឥតខ្ចោះ នាងទទួលបានការសរសើររាប់ពាន់ពីអ្នកគាំទ្រនៅលើ Weibo ។ ក្នងនោះសូម្បីតែប្រព័ន្ធ Cnet ក៏សម្រុកបញ្ចេញមតិលើសម្រស់របស់នាងក្នុងវ័យ៤៤ឆ្នាំដែរ។ មានមនុស្សជាច្រើនបានបញ្ចេញមតិថា សូមជូនពរថាឲ្យខ្លួនឯងស្អាតដូចនាង ឬមានស្បែកស្អាតដូចរៀមច្បងរូបនេះជាដើម៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពយន្តសម្ដែងដោយ Lee Junho និង YoonA ទទួលការវាយតម្លៃខ្ពស់នៅវគ្គចុងក្រោយ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


