Connect with us

ជីវិតកម្សាន្ដ

សល់ ១ ថ្ងៃ ចេញទៅប្រកួតនៅវៀតណាម ភឹម ស្រីនោ សុំកម្លាំងចិត្តអ្នកគាំទ្រកម្ពុជា

បានផុស

នៅ

ម្ចាស់​មកុដ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ ខណៈ​កំពុង​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នា​ទឹកដី​ប្រទេស​វៀតណាម នាង​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្តល់​កម្លាំង​ចិត្ត​ពី​មហាជន​អ្នកគាំទ្រ និង​ប្រជាជន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចេញ​មុខ​ស្នើ​សុំ​កម្លាំង​ចិត្ត​ពី​សំណាក់​បវរកញ្ញា​កម្ពុជា ភឹម ស្រីនោ នេះ ធ្វើឡើង​មុន​ពេល​មួយថ្ងៃ​ដែល​នាង​ត្រូវ​ធ្វើ​ដំណើរ​ចាក​ចេញទៅ​ប្រកួត​ដណ្ដើម​មកុដ​នា​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី ០៣ ខែ​តុលា ឆ្នាំ ២០២៣ ស្អែក​នេះ។ កញ្ញា ភឹម ស្រី​នោ បាន​បញ្ជាក់​ថា នាង​នឹង​ត្រូវ​ចេញ​ដំណើរ​នៅ​វេលា​ម៉ោង​ប្រមាណ ១ រសៀល ស្អែក​នេះ។

កញ្ញា ភឹម ស្រី​នោ បាន​លើក​ឡើង​ថា «នៅ​សល់​តែ ១ ថ្ងៃ​ទៀត ដល់​ពេល​ដែល​រូប​នាង​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ឯ​ប្រទេស​វៀតណាម​ហើយ សង្ឃឹម​ថា​បងប្អូន​នឹង​ជួយ​ជូន​ដំណើរ​រូប​នាង​ខ្ញុំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​វេលា​ម៉ោង ១ រសៀល​ណា៎»។ យ៉ាងណា​មុន​ការ​ចេញដំណើរ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ ស្រីនោ បាន​ខិតខំ​ហ្វឹកហាត់​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ស្ទាត់ជំនាញ ដើម្បី​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ Miss Grand International។

សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​របស់ ភឹម ស្រី​នោ នេះ នឹង​នាំ​យក​ប្រទេស​កម្ពុជា ទង់ជាតិ​កម្ពុជា វប្បធម៌ និង​អរិយធម៌​ដ៏​ស្រស់​ផូរផង់​របស់​កម្ពុជា ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

ជា​ការ​កត់សម្គាល់​មុន​ពេល​ចេញ​ទៅ​ប្រកួត ភឹម ស្រី​នោ បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ពោរពេញ​ដោយ​ភាព​ជឿជាក់​ក្លាហាន​ក្នុងនាម​បវរកញ្ញា​ដែល​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ឆ្នាំនេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

លោក អ៊ាង សុផល្លែត ៖ កម្ពុជា ប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័ន​ផ្ទះកញ្ចក់ចំនួន ៤១,៧% នៅត្រឹម ឆ្នាំ២០៣០

ព័ត៌មានជាតិ១ ម៉ោង មុន

ទេសរដ្ឋមន្រ្តី លី ធុជ ៖ តាមរយៈការងារបោសសម្អាតមីន មានតែស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្អាក​អាជីវកម្ម អាហារដ្ឋាន​បណ្ដោះអាសន្នក្នុងរាជធានីភ្នំពេញ នៅ​ជុំវិញ​មណ្ឌល​ប្រឡង​បាក់​ឌុប រយៈពេល​២​ថ្ងៃ

ព័ត៌មានជាតិ១ ម៉ោង មុន

សមាសភាពឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ចំនួន១៤៥រូប ត្រូវបានតែងតាំងជាផ្លូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំ ប្រជុំបើកបេសកកម្មលើកទី១១ គាំទ្រគម្រោងកែលម្អការអប់រំឧត្តមសិក្សា

Sokha Hotels

ព័ត៌មានពេញនិយម