ជីវិតកម្សាន្ដ
តារាហុងកុង Edison បើកចំហរឿងអាស្រូវរូបអាក្រាតកាយកាលពី ១៥ ឆ្នាំមុន
ថ្មីៗនេះតារាហុងកុង Edison Chen និងកូនស្រីបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលរបស់ម៉ាកម៉ូដមួយដោយបានទាក់ទាញការតចាប់អារម្មណ៍នឹងរូបភាពបុរសក្នុងគ្រួសារ។ រូបភាពនេះត្រូវបានគេចាត់ទុកថាខុសពីរូបភាពដ៏ល្បីរបស់លោកដែលធ្លាប់មានរឿងអាស្រូវស្នេហាកន្លងមក។
នៅក្នុងបទសម្ភាសន៍រយៈពេល ១៥ នាទីជាមួយប្រព័ន្ធផ្សព្វផ្សាយ តារាសម្ដែងហុងកុងរូបនេះបាននិយាយថា ការងារបច្ចុប្បន្នរបស់លោកគឺត្រូវធ្វើជាឪពុក “ខ្ញុំអាចកំដរកូនរបស់ខ្ញុំជារៀងរាល់ថ្ងៃ។ ខ្ញុំមានអារម្មណ៍ថាសំណាងណាស់សម្រាប់រឿងនោះ” ។ និយាយអំពីជីវិតរៀបការ Edison Chen និយាយថា ការរៀបការជាមួយប្រពន្ធរបស់គាត់ គឺជាការសម្រេចចិត្តដ៏ល្អបំផុតក្នុងជីវិតរបស់គាត់។

យ៉ាងណាមិញ ក្រៅពីជីវិតគ្រួសារ លោក Edison Chen ក៏មិនញញើតនឹងបើកចំហអំពីរឿងអាស្រូវរូបថតដ៏ក្ដៅគគុកកាលពី ១៥ ឆ្នាំមុនដែរ។ តារាសម្ដែងនិងជាអ្នកជំនួញហុងកុងបានចែករំលែកថា៖ “មនុស្សជាច្រើនប្រហែលជាគិតថាហេតុការណ៍ក្នុងឆ្នាំ ២០០៨ គឺជាចុងបញ្ចប់នៃជីវិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនបានបោះបង់ ឬបាត់បង់នោះទេ ខ្ញុំគ្រាន់តែជឿជាក់លើខ្លួនឯង ហើយខិតខំធ្វើការ”។

តាមរយៈការចែករំលែករបស់លោក Edison Chen បានធ្វើឲ្យមហាជនជាច្រើនបានបញ្ចេញមតិថា តារាប្រុសរូបនេះពិតជាបានលាលែងពីរឿងអាស្រូវកាលពីអតីតកាលពិតមែន គឺមានភាពចាស់ទុំ និងស្ងប់ស្ងាត់ជាងមុនឆ្ងាយ។ ក្នុងដំណាក់កាលនេះ លោកកំពុងរស់នៅយ៉ាងសាមញ្ញ និងមានសុភមង្គលជាមួយភរិយា និងកូនស្រី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ដេច Charles ព្រះរាជទានពានរង្វាន់កិត្តិយសដែលមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានទៅឲ្យ Blackpink
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


