ជីវិតកម្សាន្ដ
ស្ដេច Charles ព្រះរាជទានពានរង្វាន់កិត្តិយសដែលមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានទៅឲ្យ Blackpink
វិមាន Buckingham ប្រកាសថា ស្តេច Charles បានប្រគល់ពានរង្វាន់មេដាយកិត្តិយស MBEs ដល់ក្រុមតន្ត្រី Blackpink នៅចំពោះវត្តមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ចក្រភពអង់គ្លេស។

ក្នុងអំឡុងពេលពិធីជប់លៀង ស្ដេច Charles ក៏បានថ្លែងសុន្ទរកថាទៅកាន់សមាជិកទាំង ៤ថា “យើងសូមអបអរសាទរដល់ Jennie, Jisoo, Rosé និង Lisa ដែលត្រូវបានគេស្គាល់ថាជា BLACKPINK សម្រាប់តួនាទីរបស់ពួកគេក្នុងការប្រាស្រ័យទាក់ទងនិរន្តរភាពបរិស្ថានទៅកាន់មនុស្សជុំវិញពិភពលោក។ ក្នុងនាមជាទូតសុឆន្ទៈប្រចាំចក្រភពអង់គ្លេស។ ការធ្វើជាប្រធាននៃ COP 26 និងក្រោយមកក្នុងនាមជាអ្នកតស៊ូមតិសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ យើងកោតសរសើរចំពោះការបន្តយកចិត្តទុកដាក់របស់ពួកគេលើបញ្ហាសំខាន់ៗទាំងនេះ។ និងជាតារាលំដាប់ពិភពលោក”។
ក្រោយមក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្តេច Charle បានប្រគល់បានប្រគល់ពានរង្វាន់កិត្តិយស Member of the Most Excellent Order of the British Empire (MBE) ជូនដល់សមាជិកទាំងបួនរបស់ BLACKPINK ក្នុងតួនាទីរបស់ពួកគេរៀងៗខ្លួន។
ទោះយ៉ាងណាក៏ដោយ BLACKPINK ត្រូវបានគេចាត់ទុកថាជាតារា K-pop ដំបូងគេក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មតន្ត្រីពិភពលោកដែលបានទទួលគ្រឿងឥស្សរិយយសនេះ។ ស្របពេលដែល វិចិត្រករលំដាប់ពិភពលោកដែលទទួលបានគ្រឿងតុបតែងលម្អពីរាជវង្ស MBE រួមមាន The Beatles, Adele, Ed Sheeran។ មានតែមនុស្សល្បីៗក្នុងឧស្សាហកម្មភាពយន្តដូចជា Jackie Chan, Anne Hui និងមនុស្សល្បីៗមកពីពិភពកីឡាដូចជា Steven Gerrard, Marcus Rashford, Jimmy White, Mark Williams ជាដើម ដែលបានទទួលពានមួយនេះ។
លើសពីនេះទៀតដែរ អ្នកដែលសមនឹងទទួលបាន ត្រូវតែរួមចំណែកដល់សិល្បៈនិងវិទ្យាសាស្ត្រ ធ្វើការជាមួយអង្គការសប្បុរសធម៌ និងសុខុមាលភាព ឬសេវាសាធារណៈនៅខាងក្រៅសេវារដ្ឋាភិបាល បង្កើតឡើងដោយព្រះអង្គ George V នៃចក្រភពអង់គ្លេសនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩១៧ មាន ៥ កម្រិតគឺ GBE, KBE ឬ DBE, CBE, OBE និង MBE រៀងគ្នា។
សូមបញ្ចាក់ដែរថា Blackpink បានបង្កើតប្រវត្តិសាស្ត្រក្នុងខែកក្កដា ដោយក្លាយជាក្រុម K-pop ដំបូងគេដែលដាក់ចំណងជើងក្នុងមហោស្រពតន្ត្រីដ៏ធំនៅចក្រភពអង់គ្លេស ហើយបានឡើងឆាកនៅឯពិធីបុណ្យរដូវក្តៅ BST Hyde Park នៅកណ្តាលទីក្រុងឡុងដ៍ នៅចំពោះមុខហ្វូងមនុស្សចំនួន ៦៥,០០០ សម្រាប់ការប្រគំតន្ត្រីដែលលក់អស់។ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេក្នុងឆ្នាំ ២០១៦ Blackpink បានក្លាយជាក្រុមចម្រៀងនារីដ៏ជោគជ័យបំផុតមួយនៅក្នុងពិភពលោក ដោយបំបែកឯកទកម្មដូចជាការក្លាយជាអ្នកជាវតន្ត្រីច្រើនបំផុតនៅលើ YouTube ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖CNA
ចុចអាន៖លេចមុខក្រុម BLACKPINK ក្នុងពិធីជប់លៀងដែលរៀបចំដោយស្តេច Charles
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


