Connect with us

ជីវិតកម្សាន្ដ

ចាន់ ស្រីខួច រំភើបស្ទើរហោះ ក្រោយដឹងលទ្ធផលប្រឡងជាប់បាក់ឌុប

បានផុស

នៅ

តារា​ចម្រៀង​រូប​ស្រស់​កញ្ញា ចាន់ ស្រី​ខួច បង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង បន្ទាប់ពី​ទទួល​បាន​លទ្ធផល​ជោគជ័យ​(​ជាប់​បាក់​ឌុប​) ក្នុង​ការ​ប្រឡង​សញ្ញា​មធ្យម​សិក្សា​ទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ ២០២៣។ នាង ចាត់​ទុក​ថា នេះ​ជា​ការ​ជោគជ័យ​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​ខ្លួន និង​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​វីដេអូ​ដែល​ត្រូវ​បាន​តារា​ចម្រៀង និង​ជា​អតីត​បេក្ខភាព​ប្រឡង The Voice Kids កញ្ញា ចាន់ ស្រី​ខួច បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ឃើញ​តារា​ស្រី​រូបនេះ​ហាក់​មាន​ការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​ការ​លោត​កញ្ជ្រោល​ដើម្បី​អបអរ​លទ្ធផល​របស់​ខ្លួន​ដែល​ជាប់​បាក់​ឌុប​ឆ្នាំនេះ។ អ្វី​ដែល​នាង​មិន​ភ្លេច​នោះ ស្រី​ខួច ក៏បាន​នឹក​ដល់​អ្នកមានគុណ​មុនគេ គឺ​លោកឪពុក​-​អ្នកម្តាយ​តែម្ដង។

ក្រោយ​សម្រេច​បាន​លទ្ធផល​ប្រឡង​ជាប់​បាក់ឌុប តារា​វ័យក្មេង​កញ្ញា ចាន់ ស្រី​ខួច បាន​បញ្ជាក់​ទាំង​ក្តី​រំភើប​ខ្លី​ថា ​”​កូន​ជាប់​ហើយ​ប៉ា​មក​លួស​កូន​ផង​”​។ ទោះបី​យ៉ាង​ណា​គេ​នៅ​មិនទាន់​ដឹង​ទេ​ថា តើ​តារា​ចម្រៀង ស្រី​ខួច ទទួល​បាន​និទ្ទេស​អ្វី​ពី​ការ​ប្រឡង​បាក់​ឌុប​នៅ​ឡើយ ខណៈ​សាមីខ្លួន​មិន​ទាន់​បញ្ជាក់​ច្បាស់។

ជាមួយ​គ្នា​នេះ បន្ទាប់ពី​ឃើញ​ការ​ប្រកាស​ជាប់​បាក់ឌុប​របស់​តារា​ចម្រៀង ចាន់ ស្រី​ខួច ដូច្នេះ​ គឺ​មាន​អ្នក​គាំទ្រ​ជាច្រើន​បាន​សម្តែង​ការ​ចូលរួម​អបអរ​ និង​មាន​ក្តី​រំភើប​ជាមួយ​តារា​ចម្រៀង​វ័យក្មេង​រូប​នេះ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម