ជីវិតកម្សាន្ដ
ភស្តុតាងបន្ថែមទៀតបញ្ជាក់ថា Dilraba មានទំនាក់ទំនងស្នេហាជាមួយ Johnny Huang ៣ ឆ្នាំហើយ
ក្នុងរយៈពេលជាង៣ ឆ្នាំកន្លងមកនេះ កម្មវិធី Showbiz របស់ចិនបានផ្ទុះឡើងជាមួយនឹងពាក្យចចាមអារ៉ាមថា Dilraba Dilmurat កំពុងមានទំនាក់ទំនងស្នេហាជាមួយ Johnny Huang ។ ពួកគេត្រូវបានគេនិយាយថាមានអារម្មណ៍លើគ្នា បន្ទាប់ពីសម្ដែងក្នុងរឿង Love Designer កាលឆ្នាំ២០២០។ ចាប់តាំងពីពេលនោះមក អ្នកទាំងពីរមិនបានឆ្លើយតបអ្វីឡើយ។

កាលពីថ្ងៃទី ០៤ ខែធ្នូ យោងតាម QQ ប្រភពនៅក្នុងឧស្សាហកម្មកម្សាន្តបាននិយាយថា Dilraba Dilmurat បានមកទីក្រុងសៀងហៃ ប្រទេសចិន ដើម្បីជូនពរលោក Johnny Huang រីករាយថ្ងៃកំណើតនៅចុងខែវិច្ឆិកា។ អ្នកលេងអ៊ីនធឺណេតក៏បានរកឃើញពិតប្រាកដនៅក្នុងទីក្រុងដូចគ្នា ដូចពាក្យចចាមអារ៉ាមធ្លាប់លេចឡើងកន្លងមក។
ក្នុងនោះផងដែរ អាសយដ្ឋាន IP បណ្តាញសង្គមរបស់ Dilraba ត្រូវបានគេនិយាយថាការផ្លាស់ប្តូរមិនធម្មតា ហើយមិនត្រូវគ្នានឹងកាលវិភាគការងារដែលបានផ្សព្វផ្សាយជាសាធារណៈរបស់តារាសម្តែងនោះទេ។ ដូច្នេះហើយ ទស្សនិកជនជាច្រើនសង្ស័យថា តារាសម្ដែងកើតឆ្នាំ ១៩៩២ កែទីតាំងរបស់នាង ពេលអាប់ដេតបង្ហោះលើ Weibo ដើម្បីលាក់បាំងរឿងស្នេហារបស់ខ្លួន។
ដោយឡែក កាលពីមុន Johnny និង Dilraba បានបង្ហាញភស្តុតាងជាច្រើនដែលបង្ហាញថាពួកគេស្រលាញ់គ្នា។ ក្នុងឈុត អ្នកទាំងពីរមានកាយវិការស្និទ្ធស្នាលជាច្រើនលើសពីមិត្តរួមការងារ។ តារាមួយគូដែលកើតក្នុងឆ្នាំ ១៩៩២ ត្រូវបានគេប្រទះឃើញជួលអង្គរក្សដូចគ្នា ធ្វើការជាមួយអ្នករចនាម៉ូដដូចគ្នា ឬបង្ហាញកន្លែងរស់នៅស្រដៀងគ្នា។

នៅខែតុលា ឆ្នាំ ២០២០ លោក Johnny និង Dilraba ត្រូវបានលាតត្រដាងចំពោះភស្តុតាងនៃការពាក់ខ្សែកដូចគ្នា។ ការរចនាខ្សែដៃមានលក្ខណៈស្រដៀងនឹងលេខ៨ អានថា បាបា ជាឈ្មោះដូចគ្នានឹង Dilraba។ នៅដើមឆ្នាំ ២០២៣ ប្រភពមួយបាននិយាយថា Johnny និង Dilraba បានទៅអឺរ៉ុបដើម្បីធ្វើដំណើរជាមួយគ្នា។ ទស្សនិកជនម្នាក់អះអាងថាបានជួបនាងដោយចៃដន្យនៅសារមន្ទីរ Louvre ក្នុងប្រទេសបារាំងថែមទៀតផង។
ថ្មីៗនេះ ព័ត៌មានស្នេហារបស់ Dilraba និង Dilraba ម្តងហើយម្តងទៀតបានក្លាយជាប្រធានបទពិភាក្សាកំពូល១ នៅលើបណ្ដាញសង្គម Weibo។ ស្របពេលដែលនាងនៅតែជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមថាមានផ្ទៃពោះ និងសម្រាលកូនជាមួយ Johnny ។ ទោះជាយ៉ាងណា ក្រុមហ៊ុនគ្រប់គ្រងសិល្បករទាំងពីរមិនបាននិយាយចេញទេ។ ដូច្នេះហើយ អ្នកលេងអ៊ីនធឺណេតជឿថា ទំនាក់ទំនងរបស់គូស្នេហ៍មួយគូនេះ លើសពីមិត្តភាពទៅទៀត។

រឿងរ៉ាវស្នេហារបស់ Dilraba និង Johnny ត្រូវបានអ្នកគាំទ្ររបស់តារាសម្ដែងរូបនេះជំទាស់យ៉ាងខ្លាំង។ ពួកគេបានរិះគន់ Johnny ថាមានបុគ្គលិកលក្ខណៈមិនល្អ និងមិនសក្តិសមនឹង Dilraba ។ Johnny បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវអាពាហ៍ពិពាហ៍សម្ងាត់ រំលោភបំពាន និងក្បត់អតីតប្រពន្ធរបស់គាត់។
ទោះយ៉ាងណាក៏ដោយ ដោយសារតែរឿងអាស្រូវជីវិតឯកជនរបស់គ្រួសារខាងប្រុស ធ្វើឲ្យអ្នកសិល្បៈទាំងពីរមានអាជីពសិល្បៈរីកចម្រើន មិនចង់បាត់បង់អ្នកគាំទ្រច្រើន ទើបបណ្ដាញសារព័ត៌មានថា គូស្នេហ៍មួយគូនេះជ្រើសរើសស្រលាញ់គ្នាស្ងាត់ៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនិកជននៅតែចាត់ទុកតួ ម៉ារីម៉ា ជាស្រីស្អាតបំផុតនៅហ្វីលីពីន ទោះមានវ័យកៀក ៤០ ឆ្នាំក្ដី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


