ជីវិតកម្សាន្ដ
មេធំ Bulgari អបអរដល់ Lisa ដែលចុះកុងត្រាថ្មីជាមួយ YG
បន្ទាប់ពីរង់ចាំភាពច្បាស់លាស់អស់រយៈពេលជាយូរ បុគ្គលល្បីៗនិងអ្នកគាំទ្រនៅជុំវិញពិភពលោកបានសម្រុកចូលរួមអបអរសាទរ ចំពោះកិច្ចសន្យាថ្មីរវាងក្រុម BLACKPINK និងផលិតកម្ម YG Entertainment បើទោះបីជាកិច្ចសន្យាបុគ្គល កំពុងត្រូវបានចរចារយ៉ាងណាក៏ដោយ។

មួយក្នុងចំណោមអ្នកទាំងនោះរួមមានដូចជា៖ Jean-Christophe Babin នាយកប្រតិបត្តិនៃ Bulgari ដែលជាម៉ាកគ្រឿងអលង្ការលំដាប់ខ្ពស់និងត្រូវបានគេស្គាល់យ៉ាងច្បាស់ថា JC Babin។
លោក JC Babin បានបង្ហោះសារអបអរសាទរនៅលើ Instagram ដោយបញ្ជាក់ថា “នេះគឺជាសុភមង្គលដ៏អស្ចារ្យ និងមានអារម្មណ៍រំភើបខ្លាំងណាស់ ដែលបានឮដំណឹងពីក្រុមចម្រៀងស្រី BLACKPINK។ នៅពេលអនាគត ជាមួយនឹងការចុះហត្ថលេខាលើកិច្ចសន្យាថ្មី។ តាងនាមឲ្យ BVLGARI យើងរីករាយជាមួយនឹងជំហានឆ្ពោះទៅមុខថ្មីនេះសម្រាប់ទូតម៉ាកយីហោសកលរបស់យើង Lisa ដែលបានសម្រេចចិត្តបោះជំហានទៅមុខដ៏សំខាន់មួយក្នុងការបង្កើត និងជំរុញឧស្សាហកម្ម K-pop ដល់កម្រិតខ្ពស់ជាងមុន”។
យ៉ាងណាមិញ ក្រោមការសាទរពីមេធំរបស់ប្រេន Bulgari ក្នុងនោះទស្សនិកជនទូទាំងពិភពលោកបានចូលទៅអមដំណើរអបអរជាមួយហើយក៏ជាពេលមួយដែលមនុស្សគ្រប់គ្នាបានរង់ចាមមកជាយូរដែរសម្រាប់កុងត្រារបស់ក្រុម BLACKPINK។
សូមបញ្ចាក់ដែរថា កាលពីថ្ងៃទី០៦ ខែធ្នូ ផលិតកម្ម YG Entertainment បានប្រកាសថា “បន្ទាប់ពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងផ្អែកលើការជឿជាក់យ៉ាងមុតមាំ យើងបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខសម្រាប់សកម្មភាពក្រុមជាមួយ BLACKPINK ហើយគ្រោងនឹងតបស្នងនូវក្តីស្រឡាញ់របស់អ្នកគាំទ្រនៅជុំវិញពិភពលោកតាមរយៈសកម្មភាពជាសកលរបស់ពួកគេ រួមទាំងការចេញអាល់ប៊ុមថ្មី និងដំណើរទេសចរណ៍ពិភពលោកដ៏ធំ។ ទាំងអស់នេះត្រូវបានគាំទ្រដោយ YG ដោយអស់ពីចិត្ត”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖LINE
ចុចអាន៖Jisoo បង្ហោះអបអរ ក្រោយ YG ប្រកាសបន្តកុងត្រាថ្មីរបស់ BLACKPINK
-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


