ជីវិតកម្សាន្ដ
គៀត សុវណ្ណាឡាង មោទនភាពជាកូនខ្មែរផ្សព្វផ្សាយវប្បធម៌អរិយធម៌មរតកដូនតា
តារាចម្រៀង និងសម្តែងកញ្ញា គៀត សុវណ្ណាឡាង កាលពីថ្មីៗនេះបានទម្លាយអារម្មណ៍របស់ខ្លួនអមដោយរូបភាពជាច្រើនសន្លឹកក្នុងទម្រង់ប្រពៃណីបុរាណយ៉ាងស្រស់ស្អាត ខណ:នាងក៏បានអះអាងចេញពីបេះដូងថា ខ្លួនមោទនភាពបំផុតកើតជាកូនខ្មែរផ្សព្វផ្សាយវប្បធម៌វអរិយធម៌ និងប្រពៃណីទំនៀមទំលាប់។

ដូចដែលទស្សនិកជនធ្លាប់បានដឹងហើយថា កញ្ញា គៀត សុវណ្ណាឡាង កន្លងមកគឺជាតារាចម្រៀង និងសម្ដែងល្បីម្នាក់ផងដែរ ដោយមានមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនតែងស្រលាញ់ និងគាំទ្រនូវទេពកោសល្យរបស់នាងព្រោះថា តារាស្រីរូបនេះគឺមានភាពក្រមិចក្រមើមទាំងសម្ដែង និងច្រៀងនាងធ្វើបានយ៉ាងល្អទៀតផង។

ដោយឡែកងាកមកចាប់អារម្មណ៍ទាក់ទងនឹងការចូលរួមផ្សព្វផ្សាយពីវប្បធម៌អរិយធម៌មរតកដូនតារខ្មែរវិញតារាស្រីរូបស្រស់កញ្ញា គៀត សុវណ្ណាឡាង កន្លងមកនាងក៏មិនដែលភ្លេចនោះដែរគឺ សុវណ្ណាឡាង តែងលេចវត្តមានជាបន្តបន្ទាប់ហើយអ្វីដែលអ្នកគាំទ្រសរសើរថែមទៀតដោយថ្មីៗនេះ សុវណ្ណាឡាង រំលេចខ្លួនក្នុងឈុតប្រពៃណីថតនៅប្រាសាទបាភួនយ៉ាងស្រស់ស្អាត។

កញ្ញា គៀត សុវណ្ណាឡា បានបញ្ជាក់ខ្លឹមសារខ្លីថា“ខ្ញុំស្រលាញ់វប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទំលាប់ប្រទេសរបស់ខ្ញុំមោទនៈភាពជាតិខ្មែ(ប្រាសាទបាភួន)”។ សកម្មភាពនេះទទួលបានការគាំទ្រនិងសរសើរច្រើនពីមហាជនក្នុងនាងជាកូនខ្មែរមួយរូប សុវណ្ណាឡាង បានចូលរួមផ្សព្វផ្សាយពីវប្បធម៌ដូនតាខ្មែរ។

គួរបញ្ជាក់ដែរថា កញ្ញា គៀត សុណ្ណាឡាង គឺជាអតីតតារាចម្រៀងល្បីឈ្មោះរូបនៅក្នុងផលិតកម្មធំមួយដែលមហាជនជាច្រើនតែងតែស្រលាញ់ និងគាំទ្រនាងជាខ្លាំង ប៉ុន្តែក្រោយពីផលិតកម្មរបស់នាងដែលធ្លាប់ជ្រកបានផ្អាកផលិតបទចម្រៀងទើបនាងងាកមកចាប់អាជីពជាតារាសម្ដែងវិញម្ដង។

ចំពោះការងាកមកចាប់អាជីពជាតារាសម្ដែងវិញទៀតសោធ គឺកញ្ញា គៀត សុវណ្ណាឡាង ហាក់មានយីអ៊ុនខ្ពស់ជាខ្លាំងក្រោយពីចាប់ដៃគូសម្ដែងជាមួយតារាប្រុសសង្ហាលោក លឹម ជាឡាយ រហូតមានមហាជន និងអ្នកគាំទ្ររបស់នាងដាក់ការសង្ស័យថា នាង និងតារាសម្ដែងលោក លឹម ជាឡាយ បង្កាត់ភ្លើងស្នេហ៍ក្រៅឆាកយ៉ាងល្អុកល្អើនទៀតផង៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


