នាយ​ចាបចៀន ប្រកាស​លេខ​ទូរសព្ទ ព្រម​ទទួល​ខុស​ត្រូវ​​គ្រោះថ្នាក់​ចរាចរ​ បង្ក​ជន​រងគ្រោះ​របួស​បាក់ដៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

នាយ​ចាបចៀន ប្រកាស​លេខ​ទូរសព្ទ ព្រម​ទទួល​ខុស​ត្រូវ​​គ្រោះថ្នាក់​ចរាចរ​ បង្ក​ជន​រងគ្រោះ​របួស​បាក់ដៃ

Published

on

តារា​កំប្លែង​នាយ ចាបចៀន បានប្រកាស​ស្វែងរក​ជនរងគ្រោះ ក្រោយ​បើក​​រថយន្ត​ប៉ះ​​បង្ក​ឲ្យ​របួស​។ ការ​ប្រកាស​ស្វែង​រក​អត្តសញ្ញាណ​ជនរងគ្រោះ​ ដើម្បី​ទទួល​ខុស​ត្រូវ​លើការ​ព្យាបាល ក្រោយ​ឮថា​ជនរងគ្រោះ​បាន​រង​របួសធ្ងន់ធ្ងរ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​ពាក់ព័ន្ធ​តារា​កំប្លែង​​ជំនាន់​ទសវត្ស ៩០ នេះ កើត​ឡើង​នា​យប់​ថ្ងៃៃ ១៣ កុម្ភៈ ដោយ​ជនរងគ្រោះ​មាន​មុខ​របរ​បើក​រ៉ឺម៉ក​អេតចាយ​ បាន​រង​បួស​បាក់​ដៃ​។

តាម​ប្រភព​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ក្នុង​គ្រោះថ្នាក់​ តារា​កំប្លែង​នាយ​ចាប ចៀន បាន​ចេញ​សំណង​លុយ​ខ្លះៗ ហើយ​ក៏​ប្រញាប់​បើក​ឡាន​ចេញ​ទៅ។ តែ​ក្រោយ​ឮ​ជន​រងគ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ ទើប​ប៉ុន្មាន​ម៉ោង​មុននេះ​លោក​ប្រកាស​នឹង​ជួយ​ឧបត្ថម្ភ​បន្ថែម ដើម្បី​រ៉ាប់រង​ការ​ព្យាបាល។

តារា​កំប្លែង​ជើងចាស់មាឌតូច ដែល​មាន​ឈ្មោះ​ពិត​លោក អ៊ុក សុវណ្ណារិទ្ធ​ទទួល​ស្គាល់​ថា រថយន្ត​របស់​លោក​ពិត​ជា​​បាន​​បើក​ប៉ះ​ពីក្រោយ​រ៉ឺម៉ក​ជនរងគ្រោះ បណ្តាល​ឲ្យ​របួស​ដល់​ដៃ។

តារា​កំប្លែង​រូប​នេះ ប្រកាស​ទទួល​ខុស​ត្រូវនិង​ឲ្យ​ជនរងគ្រោះ​ឬ​អ្នក​ដែល​បាន​ស្គាល់​ទំនាក់ទំនង​​មក​លោក​​តាម​លេខ​ទំនាក់ទំនង​ 096 444 5 999 និង​ 099 94 94 44៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ35 mins ago

ជនសង្ស័យ​៥​នាក់​ មាន​អ្នក​ជក់​និង​អ្នកលក់​ ត្រូវ​នគរបាល​បង្ក្រាប​និង​ដកហូត​វត្ថុ​តាង​ទ្រង់ទ្រាយ​ធំ

ព័ត៌មានជាតិ1 hour ago

Update៖ ស្គាល់អត្តសញ្ញា​ណមេផ្តើមគំនិតរៀបចំផែនការ ប្លន់ជំរិតនៅបុរីអង្គរភ្នំពេញ

ព័ត៌មានជាតិ2 hours ago

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​លើកទឹកចិត្ត និង​ជូនពរ​ដល់​បងប្អូន​ក្រុមគ្រូពេទ្យ​ទាំងអស់ ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

អ្នកនាំពាក្យបញ្ជាក់លើសំណុំរឿង​ប្លន់ ជំរិតប្រាក់ នៅ​បុរី​អង្គរ​ថាម្ចាស់ផ្ទះមិនមាន​គ្រោះថ្នាក់ទេ

ព័ត៌មានជាតិ2 hours ago

ផ្លូវ​១​ខ្សែ​ប្រវែង​២០០​ម៉ែត្រ ​ត្រូវ​បាន​កម្លាំង​សាមគ្គី ចូលរួម​ស្ថាបនា​ដែល​ជា​ថវិកា​សប្បុរស​ជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services