Connect with us

ជីវិតកម្សាន្ដ

ដើរលេងអូស្ត្រាលីជើងនេះ Kwan ប៊ិះនឹងបាត់បង់វត្ថុសំខាន់ដោយមិនខ្លួន

បានផុស

នៅ

តារាសម្ដែងដ៏ប៉ិនប្រសប់ Kwan Usamanee បានបង្ហោះនូវឃ្លិបនៃដំណើរកម្សាន្តវិស្សមកាលរយៈពេលវែងទៅកាន់ប្រទេសអូស្ត្រាលី ប៉ុន្តែអ្វីមួយបានធ្វើឲ្យបានចងចាំមិនភ្លេចនោះគឺ នាងបាត់បង់វត្ថុសំណព្វចិត្តដែលមានអនុសាវរយីរ៍យ៉ាងច្រើនជាមួយវា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការបង្ហោះលើគណនី Instagram ផ្ទាល់ខ្លួនរបស់តារាសម្ដែង Kwan Usamanee បានចែករំលែកអារម្មណ៍មួយដ៏ពិបាកជាមួយអ្នកគាំទ្រ នោះគឺបទពិសោធន៍នៃធ្វេសប្រហែសរហូតធ្វើឲ្យបាត់បង់កាំមេរ៉ា។ ប៉ុន្តែ​ក្រោយមកនាងស្រាប់តែ​យក​មក​វិញ​ ដោយ​សារ​តែ​ចិត្ត​សប្បុរស​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ។

ក្នុងនោះតារាសម្ដែងកូនកាត់២សាសន៍ Kwan បានរៀបរាប់លម្អិត​រឿងរ៉ាវមួយ​នេះ​តាម​រយៈ​ Caption ក្រោម​ការ​បង្ហោះ​ថា “ហេតុការណ៍នេះបានកើតឡើងដោយសារតែថ្ងៃនេះ Kwan ចង់ឲ្យបង Nat នាំ Kwan ទៅមើលសួនផ្កាកូលាបតាមរថភ្លើង។ ទីបំផុត Kwan បាត់កាមេរ៉ាដោយសារតែធ្វេសប្រេហែសពេក! ក្នុងកាំមេរ៉ានោះមានរូបភាពក្រុមការងារ រូបភាពខ្ញុំនិងរូបភាពសំខាន់ៗជាច្រើន រូបភាពស្ទើរតែទាំងអស់នៅទីនោះ ហើយវាបានបាត់ទៅជិតកន្លះថ្ងៃនៅតែរកមិនឃើញ”។

ជាមួយគ្នានោះដែរ តួឯកស្រីក្នុងរឿងភាគថៃ​ “កលល្បិចស្នេហ៍” បានបញ្ចាក់បន្ថែមទៀតថា ក្រោយមកមិនដឹងជា​មនុស្សល្អណាទេ នៅសុខៗបានយកកាំមេរ៉ាមកដល់ទីតាំងពួកយើងវិញ Kwan មិនស្គាល់គាត់ ប៉ុន្តែចង់អរគុណគាត់ដោយផ្ទាល់។ គាត់មានទឹកចិត្តល្អ ដែលយករបស់នេះមកឲ្យពួកយើងវិញ។

ជាចុងក្រោយនេះ នាងក៏បានអរគុណដល់ក្រុមការងារដែលមកកាន់ទឹកដីអូស្ត្រាលី ហើយថែមទាំងបានជួយរកកាំមេរ៉ានេះយ៉ាងសស្រាក់សស្រាំហត់នឿយជាមួយគ្នា។ បើមិនបានពួកគេខិតខំស្វាត់ស្វែងរកទេ ម៉្លេះសមនាងបាត់បង់របស់ជាទីស្រលាញ់ចោលទទេរក្នុងប្រទេសគេហើយ។ នេះជាសំណាងល្អ ដែលប្រជាជននៅទីនោះមានទឹកចិត្តល្អ ហើយជួយដោយមិនបញ្ចេញមុខថែមទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទំព័រហ្វេកប៊ុកហ្វេក Aum ប្រតិកម្មទៅអ្នកបង្កើតព័ត៌មានថា​ នាងមិនពេញចិត្តនឹងមនុស្សហៅថាម្តាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម