ជីវិតកម្សាន្ដ
“កោះអ្វី?” បទថ្មី ខេម និង តន់ ចន្ទសីម៉ា ទេសភាពកោះសង្សារស្អាតត្រជាក់ភ្នែកកប់
នៅព្រឹកនេះ ផលិតកម្ម Galaxy Navatra បទថ្មីមួយបទទៀត ហើយច្រៀងដោយ ខេម និង តន់ ចន្ទសីម៉ា ដែលបង្ហាញពីទេសភាពស្អាតត្រជាក់ភ្នែករបស់កោះសង្សារ ដែលជាកោះឋានសួគ៌ រ៉ូមែនទិច នៃទឹកដីរបស់ប្រទេសកម្ពុជា។



បទចម្រៀងថ្មីនោះមានចំណងជើងថា “កោះអ្វី?” ដែលនិពន្ធMelody និង ទំនុកច្រៀងដោយ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេងដោយ ប្រុស ម៉ៅ សម្រួលតន្ត្រីដោយ Numan ដឹកនាំសម្តែងដោយ Kate ថត និងកាត់តដោយ Bannie រៀបចំការផលិត ដោយ Manuth។





កោះសង្សារ ត្រូវបានគេដឹងថា ស្ថិតនៅកោះរ៉ុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា មាន ទេសភាពខ្សាច់សក្បុស ហ៊ុមព័ទ្ធផ្ទះឈើប្រក់ស្បូវប្រណីត បានក្លាយជាឋានសួគ៌ពិតរបស់ភ្ញៀវ ទេសចរនោះ គឺជារមណីយដ្ឋានកោះសង្សារ ដែលផ្សារភ្ជាប់នឹងគម្រោងអភិរក្សធម្មជាតិ ជីវចម្រុះ និង សត្វព្រៃ។ វាមានចម្ងាយ២៩គីឡូម៉ែត្រ ពីកំពង់ផែខេត្តព្រះសីហនុរមណីយដ្ឋាននេះ មាន បុគ្គលិកផ្ទះបាយអ្នកច្នៃម៉ូដអគារ និង មគ្គុទ្ទេសក៍សុទ្ធតែលំដាប់ផ្កាយ។ ភ្ញៀវដែលប្រាថ្នាមក កម្សាន្តនៅទីនេះ អាចធ្វើដំណើរតាមទូក ឬក៏ឧទ្ធម្ភាគចក្រក៏បាន។ ដូចដែលប្រិយមិត្តបាន ជ្រាបស្រាប់ហើយថា ជាមួយនិងការសម្រុកផលិតអាល់ប៊ុមចូលឆ្នាំថ្មីនេះ ផលិតកម្ម Galaxy Navatra ត្រូវបានគេមើលឃើញថា គ្រប់M Vនៃបទចម្រៀងបានឲ្យក្រុមផលិតចុះទៅថត នៅ តំបន់ទេសចរណ៍ជាច្រើនក្នុងន័យ ដើម្បីផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានា នៅព្រះរាជា អាណាចក្រកម្ពុជា ជំរុញកំណើនទេសចរណ៍ ក្នុងស្រុកឲ្យកាន់តែទទួលបានការគាំទ្រច្រើន។





ចង់ដឹងថាបទ ថ្មី”កោះអ្វី?” របស់ ខេម តន់ ចន្ទសីម៉ា មានអត្ថន័យហើយមានទេសភាពស្រស់ ស្អាតកម្រិតណាសូមទស្សនាទាំងអស់គ្នា៖
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


