ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរៈ សិរីមន្ត ទម្លាយថា ភាពល្បីល្បាញជាង ២០ឆ្នាំនេះ ដោយសារមានបុគ្គលដ៏ឆ្នើមម្នាក់នៅពីក្រោយ
កំពូលតារាចម្រៀងងារជាឧកញ៉ា ខេមរ: សិរីមន្ត បានទម្លាយប្រាប់ពីភាពជោគជ័យលើវិថីសិល្បៈ របស់ខ្លួននាអំឡុងជាង ២០ឆ្នាំកន្លងមកនេះដោយសារមានការលើកទឹកចិត្ត និងជ្រោមជ្រែងយ៉ាងកក់ក្តៅពី សំណាក់បុគ្គលម្នាក់ដែលជាបងប្រុសបង្កើតរបស់ខ្លួនតែម្តង។

ប្រាកដណាស់លោក ខេមរៈ ភារុណ ដែលត្រូវបានអ្នកគាំទ្របានដឹង និងស្គាល់ហើយថា លោកគឺជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងងារជា ឧកញ៉ា ខេមរ: សិរីមន្ត ។ លើសពីនេះលោក ខេមរៈ ភារុណ ក៏ជាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះមួយរូបប្រចាំប្រទេស ផងដែរ។ តួយ៉ាង សំណេរភ្ជាប់នឹងការចូលរួមអបអរសារទរបង ប្រុសដែលទើបទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ កាលពីថ្មីៗនេះ លោកខេមរ: សិរីមន្ត បានពោលសរសើរយ៉ាងខ្លាំងចំពោះការលះបង់របស់បងប្រុសរបស់ខ្លួន។

តារាចម្រៀង ខេមរ: សិរីមន្ត បានរៀបរាប់ថា «ប្អូនមានមោទនភាពចំពោះបងខ្លាំងណាស់សូមអបអរសារទរបងប្រុស ខេមរៈ ភារុណ ក្នុងឱកាសដែលបងបានទទួលបរិញ្ញាបត្រជាន់ខ្ពស់(ថ្នាក់អនុបណ្ឌិត)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាធិបតី ហ៊ុនម៉ាណែត ប្អូនដឹងថាបងហត់ណាស់បងខំរៀនបណ្តើរហើយនៅខំឆ្លៀតពេលទំនេរនិពន្ធចម្រៀងឱ្យប្អូនបណ្តើរ»។

ជាមួយគ្នានេះដែរ លោកឧកញ៉ា ខេមរ: សិរីមន្ត បានបញ្ជាក់ទៀតថា «ប្អូនបានល្បីល្បាញ២០ឆ្នាំមកនេះ ពេលខ្លះបងទៅរៀននៅក្រៅប្រទេសហើយនៅឆ្លៀតនិពន្ធចម្រៀងផ្ញើ តាមតេឡេក្រាមមកឱ្យប្អូនទៀតព្រោះស្រឡាញ់ប្អូន អរគុណបងប្រុសដ៏ល្អរបស់ប្អូន»។

គូសបញ្ជាក់ដែរថា ការចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកចម្រៀងយូរឆ្នាំកន្លងមកនេះ កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរ: សិរីមន្ត បានក្ដោបបានទីផ្សារគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន និងពិសេសមិត្តៗយុវវ័យដែលជាឱកាសកើបលុយ ធ្វើឱ្យលោក ក្លាយជាឧកញ៉ាដូចពេលបច្ចុប្បន្ននេះ៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


