ជីវិតកម្សាន្ដ
ខាត់ សុឃីម មានបំណងចង់ធ្វើកម្មវិធីឃោសនាបំផុសយុវជនឲ្យចូលរៀនសាលាវិចិត្រសិល្ប:
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម កាលពីថ្មីៗកន្លងទៅនេះបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងធ្វើកម្មវិធីឃោសនាដើម្បីចូលរួមបំផុសដល់យុវជនកូនខ្មែរឲ្យចូលហាត់រៀននៅសាលាវិចិត្រសិល្បៈខណៈ បំណងនេះទទួលបានការគាំទ្រច្រើនពីមហាជន។
អ្នកនាង ខាត់ សុឃីម កន្លងមកក៏បានដាស់តឿនដល់យុវជនជំនាន់ក្រោយៗគួរតែហាត់ភ្លេ ងចំរៀងបុរាណយ៉ាងហោចណាស់បាន១ ឧបករណ៍បណ្ដុះចិត្ដឲ្យស្រឡាញ់ រនាត គង ស្រឡៃ ខ្លុយ ស្គរ ទ្រ តាខេ ឃឹម ស្រឡាញ់ច្រៀង អាយ៉ៃ យីកេ ល្ខោន ចាប៉ី ឆៃយ៉ាំ កន្តឹមជាដើម។

តារាស្រីត្រកូលខាត់អ្នកនាង ខាត់ សុឃីម បានប្រកាសពីឆន្ទៈរបស់ខ្លួនថា ចង់ធ្វើកម្មវិធីឃោសនាឱ្យក្មេងៗចូលរៀនសាលាវិចិត្រសិល្បៈតើមានបងប្អូនចូលរួមទេ? ។ជាមួយគ្នានេះតារាសម្តែងលោក អ៊ុន សិទ្ធា ក៏បានបង្ហាញឆន្ទៈគាំទ្រដែរថា “ខ្ញុំសូមចូលរួមដែរបងស្រីដើម្បីគុណ ភាពកុំឲ្យមានតែបរិមាណពេក”។
គួរកត់សម្គាល់ថា តារាស្រីរូបនេះគេសង្កេតឃើញថា កន្លងមកអ្នកនាងតែងចេញមុខព្រួយបារម្ភពាក់ព័ន្ធលើការបាត់បង់វិស័យសិល្ប:បុរាណមួយចំនួន។ ខា ត់ សុឃីម ក៏ជាអ្នកសិល្បៈដែលមានជំនាញលេងសិល្បៈបានគ្រប់ទម្រង់ទាំងបុរាណ សម័យ កំប្លែង និងបទចម្រៀងភ្លេងការជាដើម។ចំណុចទាំងនេះត្រូវបានអ្នកគាំទ្រយល់ថា អ្នកនាង ខាត់ សុឃីម គឺជាបុគ្គលគំរូល្អស ម្រាប់សង្គមពិសេសយុវជនខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


