ស្ងាត់ៗ រិ​ន សា​វ៉េ​ត ចាក​ចេញពី​ហង្ស​មាស​បាត់!
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ស្ងាត់ៗ រិ​ន សា​វ៉េ​ត ចាក​ចេញពី​ហង្ស​មាស​បាត់!

Published

on

​បន្ទាប់ពី​តារា​ចម្រៀង​ប្រុស​ល្បីៗ​២​រូប​ ដែល​ធ្លាប់​ច្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ​លោក ព្រាប សុវត្ថិ និង ដួង វីរៈ​សិទ្ធ បានសម្រេច​រើ​ពង្វេច​ចាក​ចេញពី​ទ្រនំ​ចាស់​របស់ខ្លួន​នោះ​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​ទស្សនិកជន​ជាច្រើន​សម្តែង​ការ​ភ្ញាក់ផ្អើល​ ហើយ​ចាប់​អារម្មណ៍​នឹង​ដំណឹង​ទាំងនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យ៉ាងណាមិញ​ ក្រោយពេល​នៃ​ការចាកចេញ​របស់លោក ព្រាប សុវត្ថិ និង ដួង វីរៈ​សិទ្ធ នៅតែ​មិនទាន់​ស្ងប់ស្ងាត់​ឬ​សាបរលាប​ផង​ ក៏​ស្រាប់តែ​លេចឮ​ព័ត៌មាន​ថា ​មុន​ពេល​តារា​ប្រុស​ពីរ​រូប​នេះ​ចាកចេញ​ គឺ​មាន​តារា​ប្រុស​ម្នាក់​ទៅ​ហើយ​ ដែល​បាន​ដើរ​ចេញពី​ហង្ស​មាស​មុន​អ្នក​ទាំងពីរ​ គឺ​លោក រិ​ន សា​វ៉េ​ត។ ​ដំណឹង​ថ្មីៗ​នេះ​ កាន់តែ​បន្ថែម​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ថែមទៀត​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ដែល​ជា​អ្នកគាំទ្រ​។ ប្រភព​បាន​ឲ្យ​ដឹងថា តារាចម្រៀង​លោក រិ​ន សា​វ៉េ​ត ដែលជា​តារា​ចម្រៀង​ជ្រក​នៅ​ហង្ស​មាស​ជាង​១០​ឆ្នាំ​នោះ​ ពេលនេះ​លោក​បាន​ចាក​ចេញពី​ផលិតកម្ម​ធំ​នេះ​មាន​រយៈពេល​ជិត​១​ឆ្នាំ​ទៅ​ហើយ​។​ ការចាកចេញ​នេះ លោក រិ​ន សា​វ៉េ​ត ត្រូវបាន​ប្រភព​បង្ហើប​ថា ​ពុំ​មាន​បញ្ហា​ឬ​ការ​អន់ចិត្ត​ជាមួយ​ហង្ស​មាស​នោះ​ទេ ​តែ​មកពី​លោក​ផុត​កុងត្រា​ជាមួយ​ផលិតកម្ម​ ទើប​លោក​សម្រេច​ចិត្ត​ថា ​មិន​បន្ដ​ជាមួយ​ហង្ស​មាស​តទៅទៀត​។

​ជុំវិញ​ព័ត៌មាន​របស់​តារា​ចម្រៀង​លោក រិ​ន សា​វ៉េ​ត នេះ​ដែរ​គេហទំព័រ​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​២៣​ខែ​កុម្ភៈ​ឆ្នាំ​២០២១ ​មិន​អាច​ធ្វើការ​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បកស្រាយ​នៅ​ឡើយ​ទេ​។​ដោយឡែក​កាលពី​ថ្មីៗ​កន្លងទៅ​នៅ​លើ​ផេ​ក​ផ្លូវការ​របស់​ផលិតកម្ម​ថ្មី​ ដែល​មាន​ឈ្មោះថា BN Production បាន​បញ្ជាក់​ដោយ​ទទួល​ស្វាគមន៍​សមាជិក​(​តារា​ចម្រៀង​)​ថ្មី​ចំនួន​៣​រូប​ដោយ​ក្នុងនោះ​ក៏មាន​វត្តមាន​លោក រិ​ន សា​វ៉េ​ត ផង​ដែរ​។

​បើ​គិត​រហូត​មកទល់ពេលនេះ​ ផលិតកម្ម​ហង្ស​មាស​បាន​របូត​តារាចម្រៀង​ប្រុស​ល្បីៗ​ចេញពី​ទ្រនំ​របស់ខ្លួន​ចំនួន​៣​រូប​ទៅ​ហើយ​ គឺ​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ , តារា​វ័យក្មេង​សំឡេង​ផ្អែម ដួង វីរៈ​សិទ្ធ និង​តារាចម្រៀង​ដែល​និយម​ច្រៀង Cover បទ​ចម្រៀង​ពី​ដើមៗ​ឡើងវិញ​លោក វិ​ន សា​វ៉េ​ត៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​តា​ស្រមូម​សាហាវ​ណាស់ អាច​ឲ្យ​ តន់ ចន្ទ​សី​ម៉ា ប្រែចិត្ត​ពី ​ខេ​ម

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 mins ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

ព័ត៌មានជាតិ45 mins ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព័ត៌មានជាតិ1 hour ago

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

អ្នកជំងឺកូវីដ១៩នៅផ្សារអូរឫស្សីបានទៅដើរផ្សារនៅផ្សារម៉ាក្រូសែនសុខ

ព័ត៌មានអន្ដរជាតិ3 hours ago

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services