ជីវិតកម្សាន្ដ
កាន់តែធ្ងន់ ក ក្រោយធ្លាយឃ្លិប SUGA ជួបគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ
ឧបទ្ទវហេតុកាលពីថ្ងៃទី ០៧ ខែសីហា ដែលបង្កឡើងដោយ SUGA នាពេលនេះបានក្លាយជារឿងរ៉ាវកាន់តែធ្ងន់កលើសមុន បន្ទាប់ពីប្រព័ន្ធអ៉ិនធើណេតបានទម្លាយឃ្លិបរបស់លោកធ្លាក់ពីលើម៉ូតូស្កូតឺឬ Electric Scooter នៅតំបន់ Hannam-dong នៃទីក្រុងសេអ៊ូល។
បន្ទាប់ពីកើតហេតុប៉ូលិសក្នុងតំបន់ដែលប្រទះឃើញសមាជិកក្រុម BTS បានប្រញាប់នាំយករូបលោកមកកាន់ប៉ុស្ត៍ប៉ូលិស ហើយធ្វើតេស្តភ្លាមៗបន្ទាប់ពីដឹងថាលោកស្រវឹងជោគជាំ។ យ៉ាងណា លទ្ធិផលបញ្ចាក់ថា Suga មានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ជាងច្បាប់បានកំណត់ ហើយក៏ករណីខ្ពស់បំផុតដែលត្រូវបានកត់ត្រានៅក្នុងករណី DUI ដ៏ល្បីល្បាញនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។
ជាក់ស្ដែង នៅក្រោមច្បាប់របស់កូរ៉េខាងត្បូង ប្រតិបត្តិការម៉ូតូអេឡិចត្រិចក្នុងពេលស្រវឹង ត្រូវបានចាត់ទុកដូចគ្នាទៅនឹងការបើកបររថយន្តក្រោមឥទ្ធិពល ហើយ SUGA ឥឡូវនេះកំពុងប្រឈមមុខនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយនេះ។ ដ្បិតតែថាតារា K pop មិនបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិឬធ្វើឲ្យមនុស្សស្លាប់ក៏ពិតមែន។
លើសពីនេះ ប្រសិនបើផ្អែកតាមការស៊ើបអង្កេតច្បាស់ការតាមរយៈភត្តុតាងដែលប៉ូលិសមានក្នុងដៃរួមទាំងឃ្លិបទៀតនោះ Suga អាចនឹងឈានដល់ការផាកពិន័យ ព្រមទាំងដកអាជ្ញាប័ណ្ណថែមទៀត។
ដោយឡែក ងាកមកកាន់មហាជនក្នុងប្រទេសកូរ៉េខាងត្បូងឯណោះវិញក្រោយពីបានទស្សនានូវឃ្លិបដែលគេទម្លាយកាលពីថ្ងៃទី១៣ខែសីហាបានឲ្យឃើញពី SUGA ពិតជាធ្លាក់ពីលើម៉ូតូ បន្ទាប់ពីឈប់ភ្លាមៗពិតមែន។ បន្ទាប់ពីការចេញផ្សាយវីដេអូចុងក្រោយនេះ អ្នកលេងអ៊ីនធឺណិតកូរ៉េបានប្រមូលផ្តុំគ្នានៅក្នុងសហគមន៍អនឡាញ ដើម្បីបញ្ចេញមតិលើវីដេអូ CCTV មួយនោះក្នុងន័យមិនពេញចិត្តឡើយ។
ក្នុងនោះផងដែរ ពួកគេបានបញ្ចេញមតិថា នេះហើយជាមូលហេតុដែលម្នាក់ៗប្រែជាលែងមានជំនឿទុកចិត្តបន្ទាប់ពី Suga និង Big Hit Music និយាយកុហកក្នុងន័យបិទបាំងការពិត ទាំងដែលនេះគឺជាគ្រោះថ្នាក់ដែលបង្កឡើងពីសារធាតុអាកុល ដែលសមាជិកក្រុម BTS បានផឹកហើយបើកបរក្រោមឥទ្ធិពល។
មិនត្រឹមតែប៉ុណ្ណឹងទេ គ្រប់គ្នាសុទ្ធតែបញ្ចេញមតិថា ប្រជាជនក្នុងប្រទេសកូរ៉េពិតជាស្អប់ការកុហកខ្លាំងជាងគេ។ មូលហេតុដែលតារាល្បីៗជាច្រើនមិនអាចត្រលប់មកវិញ បន្ទាប់ពីរឿងអាស្រូវគឺដោយសារតែពួកគេកុហក។ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាពួកគេថែមទាំងរំខានក្នុងការចេញពាក្យសុំទោសក្លែងក្លាយបែបនេះ។
យ៉ាងណាមិញ បន្ទាប់ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយ SUGA នៅលើដងវិថីផ្អើលចង្កោមសិល្បៈកូរ៉េនោះ ងាកមកកាន់ប្រជាប្រិយភាពរបស់លោកវិញហាក់មានការស្រុតចុះយ៉ាងខ្លាំង ខណៈដែលសមាជិកផ្សេងទៀតហាក់ឡើងជាលំដាប់។ ជាពិសេសទៀតនោះ ផលិតកម្ម Big Hit នាពេលនេះក៏កាន់តែមានរឿងចម្រូងចម្រាស់ខ្លាំងទាក់ទិននឹងជម្លោះជាមួយ Ador entertainment៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Suga ជាសមាជិក BTS ដំបូងស្ថិតក្រោមការស៊ើបអង្កេត ហើយអាចនឹងចាកចេញពីក្រុមដូចករណី T.O.P
-
សន្តិសុខសង្គម១៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


