ជីវិតកម្សាន្ដ
ខំហ្វឹកហាត់៧ឆ្នាំ Seunghan ទម្រាំក្លាយជាតារា Kpop បែរជាត្រូវបញ្ចប់ត្រឹមរឿងបែបនេះ
កាលពីថ្មីៗនេះ ផលិតកម្ម SM Entertainment បានប្រកាសជាសាធារណៈថា Seunghan បានសម្រេចចិត្តចាកចេញពីក្រុម RIIZE ជាផ្លូវការហើយ បន្ទាប់ពីមានបញ្ហាចម្រូងចម្រាស់ពាក់ព័ន្ធនឹងការជក់បារី និង ត្រូវបានហ្វេនរកឃើញថា នាំសង្សារចូលសណ្ធាគារមួយកន្លែង។

ចំពោះការសម្រេចចិត្តរបស់ Seunghan មួយនេះ គឺមូលហេតុដោយសារតែលោកធ្វើដើម្បីអ្នកគាំទ្រ និង សមាជិកក្រុម RIIZE ដោយមិនចង់ឲ្យពួកគេខូចឈ្មោះដោយសារខ្លួន។ យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុន SM បានប្រកាសអំពីការត្រឡប់មកវិញរបស់ Seunghan គិតចាប់ពីខែវិច្ឆិកា តទៅ ប៉ុន្ដែដោយសារតែការមិនពេញចិត្តរបស់អ្នកគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបង្កឲ្យមានភាពចម្រូងចម្រាស់ច្រើនឡើង។

មិនតែប៉ុណ្ណោះ ក្រុមអ្នកគាំទ្រជាច្រើនបានយកផ្កាបុណ្យសពទៅដាក់នៅមុខអាគារក្រុមហ៊ុន SM យ៉ាងច្រើនសន្ធឹកសន្ធាប់ បង្ហាញពីការប្រឆាំងដាច់ខាតចំពោះការត្រឡប់មកវិញរបស់ Seunghan។ ចុងក្រោយសមតាមបំណងមែន តារាប្រុសវ័យ២១ឆ្នាំរូបនេះ សម្រេចបញ្ចប់អាជីពរបស់ខ្លួន ដោយការចាកចេញពីក្រុមតែម្ដង។

គួររំលឹកដែរថា Seunghan គឺជាសមាជិកក្រុម RIIZE ដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៣ ជាមួយនឹងសមាជិក៧នាក់ គឺ Shotaro, Eunseok, Sungchan, Wonbin, Sohee, និង Anton រាប់បញ្ចូលទាំង Seunghan។
អ្វីដែលគួរឲ្យសោកស្ដាយនោះគឺ សមាជិកម្នាក់នេះ បានឆ្លងកាត់ការហ្វឹកហាត់យ៉ាងលំបាក អស់រយៈពេល៧ឆ្នាំ ទម្រាំបាន Debut ប៉ុន្ដែត្រូវអត់ន័យ ត្រឹមតែបញ្ហារឿងអាស្រូវ នាំសង្សារចូលសណ្ធាគារ ហើយនិងជក់បារី។ ទោះបីជាយ៉ាងណាក្ដី ហ្វេនៗដែលស្រឡាញ់ Seunghan នូវតែតាមគាំទ្រជានិច្ច បើទោះបីជាលោកទៅជាយ៉ាងណាក៏ដោយ៕
ប្រភព៖ koreaboo


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


