ជីវិតកម្សាន្ដ
វណ្ណថាន សម្រេចបានសមិទ្ធផលធំមិនធ្លាប់មាន តាំងពីចាប់អាជីពសិល្ប:
តារាចម្រៀងរ៉េបលោក វណ្ណថាន បានបង្ហាញមោទភាពជាខ្លាំង ក្រោយលោកសម្រេចបាននូវគោលដៅដ៏ធំរបស់ខ្លួនមិនធ្លាប់មាន ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្ប:ច្រើនឆ្នាំមកនោះ។ មិនតែប៉ុណ្ណោះ លោកបានចាត់ទុកថានេះ ក៏ដោយសារតែការគាំទ្ររបស់ទស្សនិកជនផងដែរ។

ចំពោះសមិទ្ធផលធំដែលតារាចម្រៀងលោកវណ្ណថាន សម្រេចគួរជាទីមោទន:សម្រាប់ខ្លួននាពេលនេះ គឺតាមរយ:ចម្រៀងបទ “កំលោះស្រុកខ្មែរ” ដែលជាការពួតដៃច្រៀងរួមគ្នាជាមួយកំពូលតារារ៉េបវ័យក្មេង លោក វណ្ណដា ខណ:ត្រឹមរយ:ពេលជាងឆ្នាំ មានអ្នកចូលទស្សនារហូត ១០០លានដង។
វណ្ណថាន បានរៀបរាប់ដោយក្តីរំភើបថា “ជាដំបូងសូមអរគុណទៅកាន់ពុកម៉ែបងប្អូនអ្នកគាំទ្រទាំងអស់សម្រាប់កាដូដ៏ធំមួយនេះ។ ចំនួនទស្សនានេះ ជាសមិទ្ធផលធំជាងគេបង្អស់ (១០០លានទស្សនា) ដែលលោកទទួលបានតាំងពីចាប់អាជីពសិល្ប:នេះមក ហើយដោយសារតែការគាំទ្ររបស់អ្នកទាំងអស់គ្នា ទើបអាចជម្រុញភាពច្នៃប្រឌិតរបស់ខ្ញុំឱ្យកាន់តែកើនខ្ពស់ឡើងកម្រិតថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ”។
លោកបន្តថា បើរលឹកទៅកាលពេលចេញបទនេះដំបូង លោកមិននឹកស្មានថាអ្នកគាំទ្រនឹងស្រលាញ់ចូលចិត្តខ្លាំងបែបនេះនោះទេ។ ទន្ទឹមនេះ លោកក៏មានក្តីសោមន្យរីករាយផងដែរ ដែលលោក និងតារាចម្រៀងរ៉េប វណ្ណដា អាចផលិតចេញជាបទចូលឆ្នាំមួយបទនេះ ជូនពលរដ្ឋខ្មែរបានរាំលេងសប្បាយទាំងអស់គ្នា មិនថាអ្នកនៅក្នុងស្រុក ឬក្រៅស្រុក។
ឆ្លៀតក្នុងឱកាសនេះ វណ្ណថាន ក៏បានថ្លែងអំណរគុណដល់សាធារណជន ពិសេសអ្នកគាំទ្រ និងក្រុមការងារទាំងអស់ដែ លបានចូលរួមសម្រេចសមិទ្ធផលដ៏អស្ចារ្យមួយនេះ ហើយលោកសន្យាថា នឹងខិតខំបន្តទៀតដើម្បីឱ្យតន្ត្រីខ្មែរកាន់តែល្បីល្បាញ។

គួរបញ្ជាក់ថា លោកវណ្ណថាន បច្ចុប្បន្នហាក់ក្តោបបានប្រជាប្រិយភាពខ្លាំងគួរសមផងដែរ ពីសំណាក់អ្នកគាំទ្រ ជាពិសេសគឺបទចម្រៀងដែលល្បីល្បាញខ្លាំងនោះគឺបទ “កំលោះស្រុកខ្មែរ” ដែលលោកបានច្រៀងដៃគូជាមួយកំពូលតារារ៉េបលោក វណ្ណដា ៕ អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


