ជីវិតកម្សាន្ដ
ផ្ទុះកក្រើក! វណ្ណថាន និង វណ្ណដា ពួតដៃគ្នាចេញបទ”កម្លោះស្រុកខ្មែរ” រ៉េបផ្អើលអ្នកគាំទ្រ
កំពុងផ្ទុះការចាប់អារម្មណ៍ ខណៈកំពូលតារាចម្រៀងរ៉េប វណ្ណដា បានចាប់ដៃគ្នាសាងប្រជាប្រិយភាព និងការគាំទ្រថ្មីមួយទៀតជាមួយលោក វណ្ណថាន ក្នុងបទ”កម្លោះស្រុកខ្មែរ” ដែល MV បទនេះ មានការច្រៀងបញ្ចូលការរ៉េបយ៉ាងពីរោះ។

តួយ៉ាងកាលពីយប់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៣ ថ្មីៗនេះ នៅលើទំព័រផេកផ្លូវការផលិតកម្ម “បារមី” បានទម្លាយMV បទថ្មី មានចំណងជើងថា «កម្លោះស្រុកខ្មែរ» ជាការច្រៀងរួមគ្នារវាងតារាចម្រៀងរ៉េប វណ្ណដា និង វណ្ណថាន ខណៈបទនេះកំពុងផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ ពិសេសមិត្តៗយុវវ័យ ដោយក្នុងនោះមានការលើកឡើងថា ពិធីចូលឆ្នាំខ្មែរនេះ គឺដឹងតែរាំលេងសប្បាយផ្អើលភូមិហើយ។

ប្រាកដណាស់ស្របពេលបទ«កម្លោះស្រុកខ្មែរ» ទើបតែរយៈពេលខ្លីប៉ុណ្ណា សន្ទុះ នៃការគាំទ្រ បានកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ លើសពីនេះ មិនត្រឹមតែបទ«កម្លោះស្រុកខ្មែរ» ពី វណ្ណដា និង វណ្ណថាន ទេ ដែលទទួលបានការគាំទ្រច្រើន បើងាកទៅបទផ្សេងៗរបស់ផលិតកម្ម”បារមី” ដើម្បីអបអរចូលឆ្នាំខ្មែរមានដូចជា «ក្រមុំបារមី» ពីកញ្ញា ឡូរ៉ា ម៉ម , កៅ សុភា , ស៊ូ ស៊ីរីកា និងបទ«សង្ក្រាន្ត Jersey» ពីក្រុម Polarix -ប៉ូឡារិច ក៏ទទួលបានការគាំទ្រដូចគ្នា។

អ្នកលេងបណ្ដាញសង្គមបានរំពឹងថា តាមរយៈបទចម្រៀងខាងលើនេះ ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុខនេះ កាន់តែផ្ទុះខ្លាំងលើសការរំពឹងទុក ដោយសារតែ”កម្លោះស្រុកខ្មែរ “របស់ វណ្ណដា និង វណ្ណ ថាន គឺសាច់ភ្លេងពីរោះខ្លាំងលាយឡំជាមួយឧបករណ៍ភ្លេងខ្មែរ ថែមទាំងមានឃ្លារ៉េប នៅក្នុងបទចម្រៀងទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


