ជីវិតកម្សាន្ដ
ធ្លាប់តែគិតថា ខ្លួនឯងនៅម្នាក់ឯងមួយជីវិតហើយ តែ Um Ki Joon បែរមកជួបគូព្រេងនៅអាយុ48ឆ្នាំ
ប្រសិនបើទស្សនិកជន ធ្លាប់បានទស្សនារឿងភាគកូរ៉េដ៏ល្បីល្បាញ ដែលមានចំណងជើងថា The Penthouse ដែលរឿងនេះ បន្ដមានរហូតទៅដល់៣វគ្គ អ្នកប្រាកដជាស្គាល់ តារាប្រុសរូបនេះ ច្បាស់ហើយ ដែលលោក Um Ki Joon សម្ដែងជាតួអង្គចិត្តអាក្រក់ (Villain) ហើយក៏ល្បីល្បាញខ្លាំងដោយសាររឿងនេះដែរ។

ថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើល ដោយ តារាសម្ដែងជើងចាស់ លោក Um Ki Joon បានប្រកាសចូលរោងការឆាប់ៗនេះហើយ។ គួរបញ្ជាក់ដែរថា លោកមានអាយុ៤៨ឆ្នាំហើយ លោកក៏ធ្លាប់និយាយដែរថា លោកមិនគិតថាខ្លួនបានជួបស្នេហ៍ពិតនោះទេ កន្លងមកលោកធ្លាប់តែគិតថា ខ្លួននឹងចំណាយជីវិតមួយនេះ រស់នៅតែម្នាក់ឯង។

យ៉ាងណាមិញ លោកបានសរសេរសារថា “ខ្ញុំគិតថាខ្ញុំនឹងមិនមានឱកាសជួបមនុស្សដែលខ្ញុំនឹងចំណាយពេលពេញមួយជីវិតជាមួយនោះទេ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំបានជួបមនុស្សដែលមានចិត្តកក់ក្តៅ និងគិតគូរយ៉ាងជ្រាលជ្រៅ ហើយយើងបានសម្រេចចិត្តចាប់ផ្តើមជំពូកថ្មីជាមួយគ្នាតាមរយៈអាពាហ៍ពិពាហ៍”។
ជាមួយគ្នានេះដែរ ពិធីមង្គលការរបស់តារាប្រុសរូបនេះ នឹងប្រព្រឹត្តិឡើងនៅចុងខែធ្នូ ឆាប់ៗខាងមុខនេះហើយ ជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាតម្នាក់៕


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


