ជីវិតកម្សាន្ដ
អ្នកចូលរួមកម្មវិធីសុំរៀបការរបស់តារាចម្រៀងគូស្នេហ៍ G-Devith និង បូព្រឹក្ស បង្ហើបថ្ងៃមង្គលអ្នកទាំងពីរ
ចំណងស្នេហាជិត ១០ឆ្នាំ រវាងកំពូលតារាចម្រៀងរ៉េបគូស្នេហ៍ លោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ទីបំផុត បានសម្រេចដឹកដៃគ្នារៀបចំកម្មវិធីមង្គលឆាប់ៗខាងមុខនេះហើយ ពោលគឺអំឡុងពាក់កណ្តាលឆ្នាំ២០២៥ ។ នេះបើតាមសិល្បករសិល្បការិនី ដែលបានចូលរួមកម្មវិធីស្នើសុំរៀបការរបស់អ្នកទាំងពីរ បានបញ្ជាក់។


ក្រោយចូលរួមជាសាក្សីនៃកម្មវិធីសុំរៀបការរបស់ តារាចម្រៀងគូស្នេហ៍ល្បីឈ្មោះលោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស សិល្បករសិល្បការិនី ក៏ដូចជាមិត្តភក្តិរបស់អ្នកទាំងពីរ បានបញ្ចេញសារជូនពរគូស្នេហ៍នេះព្រោងព្រាត ទន្ទឹមនឹងការបង្ហើបថ្ងៃពិសេសរបស់អ្នកទាំងពីរផងដែរ។
តាមរយៈសារជូនពរជាច្រើន អ្នកដែលចូលរួមក្នុងកម្មវិធីសុំរៀបការលោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស បានបង្ហើជាមួយនឹងកាលបរិច្ឆេទដូចៗគ្នា “Save the date 06/06/2025 និង 07/06/2025” ដែលមានន័យថា ទំនងជាថ្ងៃមង្គលរបស់តារាចម្រៀងគូស្នេហ៍មួយគូនេះ។



គួររំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកទាំងពីរ បានឱ្យតម្រុយពីការចង់រៀបចំកម្មវិធីមង្គលការរបស់អ្នកទាំងពីរជារឿយៗ និងទើបតែបង្ហាញរូប Pre-Wedding លើកទី២របស់ខ្លួន លើទឹកដីអង្គរផងដែរ ខណៈកាលពីឆ្នាំ២០១៩ តារាចម្រៀងគូស្នេហ៍មួយគូនេះ បានបង្ហាញរូប Pre-Wedding ម្តងរួចទៅហើយ ដែលបានថតនៅទីតាំងកោះម៉ាឌីវ ។
យ៉ាងណា ទោះបីជារំលងពេលច្រើនឆ្នាំ ដែលអ្នកទាំងពីរទើបសម្រេចចិត្តរៀបចំមង្គលការនៅឆ្នាំនេះក៏ដោយ អ្នកគាំទ្រ មិត្តភក្តិ ក៏ដូចជាសិល្បសិល្បការិនី បានសម្តែងក្តីរំភើបនៃចំណងស្នេហ៍ដ៏មួយនេះ និងជូនពរអ្នកពីរដោយក្តីពេញចិត្តផងដែរ។ ខណៈថ្ងៃពិសេសរបស់អ្នកទាំងពីរ ទំនងជារៀបចំធ្វើនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


