ជីវិតកម្សាន្ដ
មិននឹកស្មាន! អ្នកស្រុកកោះធំ គាំទ្រគ្រួសារកំពូលតារាចម្រៀង ព្រាប សុវត្ថិ ខ្លាំង ដោយស្នើឱ្យមានវត្តមានកូនលោកទាំង៣ ក្នុងការប្រគំតន្ត្រីក្រោយៗ
បណ្តាអ្នកគាំទ្រឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញក្តីរំភើបជាមួយនឹងវត្តមានរបស់កំពូលតារាចម្រៀងរូបនេះ លើឆាកប្រគំតន្ត្រីនៃស្រុកមួយ ក្បែររាជធានីភ្នំពេញ ដោយបានរៀបរាប់ពីក្តីសោមន្យបស់ខ្លួន ក្រោយបានទស្សនា និងស្តាប់លោកបង្ហើរសំនៀងយ៉ាងពីរោះរណ្តំរបស់លោក។
ក្នុងនោះ ក៏មានយុវវ័យដែលជាគាំទ្រ បានចូលរួមបញ្ចេញមតិដែរថា សប្បាយនឹងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីជាមួយកំពូលតារាចម្រៀង ព្រាប សុវត្តិខ្លាំងណាស់ ខណៈខ្លះទៀត បង្ហាញការនឹករលឹកដល់កូនប្រុសទាំង៣ របស់ឧកញ៉ារូបនេះ ដោយចង់ឱ្យកម្មវិធីប្រគំតន្ត្រីនៅស្រុកកោះធំក្រោយៗ នាំយកមុនីវណ្ណ មុនីវុឌ្ឍ និងមុនីនាគ មកជាមួយផង។
ការលើកឡើងនេះ គឺបន្ទាប់ពីឧកញ៉ា ព្រាប សុវត្ថិ បានឡើងច្រៀងលើឆាកប្រគំតន្ត្រីមួយ លើទឹកដីនៃស្រុកកោះធំ ខេត្តកណ្តាល។


តាមរយៈការបញ្ចេញព្រោងព្រាត ភ្ជាប់ជាមួយនឹងវីដេអូសកម្មភាពជាច្រើន របស់តារាចម្រៀងល្បីឈ្មោះ ព្រាប សុវត្តិ សង្កេតឃើញថា ប្រជាប្រិយភាពរបស់លោកសម្រាប់យុវវ័យនៅស្រុកកោះធំនេះ ពិតជាមិនធម្មតា ខណៈលោកបានញុាំងអារម្មណ៍ឱ្យសប្បាយរីករាយនឹងលោក ជាមួយនឹងបទចម្រៀងជាច្រើនបទ។ អ្វីដែលគួរកត់សម្គាល់ ត្រឹមតែបង្ហើរសំនៀងជាមួយប្រយោគដំបូងនៃក្បាលបទចម្រៀង “សែកមន្ត” អ្នកគាំទ្រនាំគ្នាស្រែកហ៊ោខ្ញៀវខ្ញារ និងបន្ទោរតាមផងដែរ។
ឈរលើឆាកតន្ត្រីនៅស្រុកកោះធំ លោកមិនត្រឹមតែអង្រួនយកបានបេះដូងយុវវ័យប៉ុណ្ណោះទេ សូម្បីតែកូនៗដ៏ស្រស់សង្ហារទាំងបីរូបរបស់លោក ក៏មានប្រជាប្រិយភាពសម្រាប់អ្នកគាំទ្រនៅទីនេះផងដែរ ខណៈក្នុងចំណោមនោះ មានអ្នករំលឹកនិងស្នើឱ្យមានវត្តមានជាមួយលោកដែរ ក្នុងការប្រគំលើទឹកស្រុកនេះក្រោយៗ៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


