ជីវិតកម្សាន្ដ
Zhao Lusi បដិសេធរឿងបាក់ទឹកចិត្តថា ជាការសម្ដែងក្នុងនាមជនរងគ្រោះ
នៅល្ងាចថ្ងៃទី ២៩ ខែមករា តារាសម្តែង Zhao Lusi បានសរសេរបង្ហោះយ៉ាងវែងនៅលើទំព័រផ្ទាល់ខ្លួន ដោយបដិសេធថា មិនបានប្រើជំងឺដើម្បីផ្សព្វផ្សាយឈ្មោះរបស់នាងទេ។ នាងគ្រាន់តែចង់ឲ្យសហគមន៍មានការយល់ដឹងបន្ថែមទៀតអំពីជំងឺនេះ និងអាណិតអាសូរអ្នកដែលមានបញ្ហាផ្លូវចិត្តតែប៉ុណ្ណោះ។
តារាស្រីវ័យ២៦ឆ្នាំរូបនេះបាននិយាយថា ខ្លួនមិនបានដើរតួជាជនរងគ្រោះឡើយ នាងពិតជាមានជំងឺធ្លាក់ទឹកចិត្ត និងសរសៃប្រសាទពិតមែន។ Zhao Lusi បញ្ចាក់នៅក្នុង vlog របស់នាងអំពីរការព្យាបាលមួយខែបីថ្ងៃមុនថា «ដោយសារតែខ្ញុំប្រឈមមុខនឹងវាដោយស្ងប់ស្ងាត់ ខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីដំណើរការព្យាបាលដ៏សកម្មរបស់ខ្ញុំ។ ប៉ុន្តែវាជាការពិតដែលខ្ញុំបានមើលរំលងអារម្មណ៍មិនស្រួលរបស់អ្នកជំងឺមួយចំនួនដោយអចេតនា។ ខ្ញុំសូមអភ័យទោសដោយស្មោះសម្រាប់រឿងនេះ»។
តួឯកស្រីចិនបានរំឮកពីពេលវេលាមួយ ដែលសុខភាពរបស់នាងកាន់តែយ៉ាប់យ៉ឺន ដោយមានរោគសញ្ញាដូចជា ជំងឺវង្វេងវង្វាន់ និងពិបាកអាន ដែលធ្វើឲ្យតារាស្រីមិនអាចបង្ហាញពីអារម្មណ៍ដោយប្រើតាមរយៈពាក្យសម្ដីបាន។ ការសរសេរបានក្លាយជាវិធីរបស់នាងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយខ្លួនឯងនិងមនុស្សជុំវិញខ្លួន។ នៅពេលដែលនាងមិនអាចក្រោកឈរ នាងគិតថា ខ្លួនឯងលែងមានប្រយោជន៍ហើយ។ តែយ៉ាងណា អរគុណចំពោះការលើកទឹកចិត្តពីសាច់ញាតិ នាងបានលះបង់គំនិតអវិជ្ជមាន ហើយទទួលយកការព្យាបាលយ៉ាងត្រឹមត្រូវបំផុត។
ទោះជាយ៉ាងណា តារាវ័យក្មេងរូបនេះបានប្រដូចការធ្លាក់ទឹកចិត្តទៅនឹងកម្ចីដែលបាត់ តែពេលអ្នកជំងឺសងបំណុល។ នៅចុងបញ្ចប់នៃអត្ថបទនាងបានផ្ញើសារថា អារម្មណ៍វិជ្ជមានឬអវិជ្ជមានត្រូវតែទទួលយកនិងយល់ដោយអ្នកជាមុនសិន។ នោះគឺជាវិធីតែមួយគត់ដើម្បីស្រឡាញ់ខ្លួនឯងពិតប្រាកដ ។
កាលពីថ្ងៃទី ២៦ ខែមករា ជំនួយការ Zhao Lusi បានបង្ហោះវីដេអូនៃការស្តារនីតិសម្បទារយៈពេលមួយខែរបស់នាង។ នៅក្នុងវីដេអូនោះ នៅថ្ងៃដំបូង នាងបានបាត់បង់ភាសា ហើយត្រូវទាក់ទងជាមួយជំនួយការ ដោយវាយលើទូរស័ព្ទដៃ។ ពេលរៀនដើរដំបូង តារាចិនហាក់ទន់ខ្លួននិងដើរដួលច្រើនដង។ យ៉ាងណា vlog មួយនោះ បានទាក់ទាញមតិជាង ៤ម៉ឺននាក់ ។ អ្នកគាំទ្រជាច្រើននិយាយថា ពួកគេ មិននឹកស្មានថានាងបានឆ្លងកាត់អ្វីទេ”។ ប៉ុន្តែមហាជនជាច្រើនក៏បានរិះគន់តារាស្រីថា ប្រើជំងឺរបស់ខ្លួនដើម្បីបង្កើនក្តីអាណិតអាសូរ។ អ្នកខ្លះទៀតថា ការបង្ហោះរូបរបស់នាង ធ្វើឲ្យអ្នកមានជំងឺស្រដៀងគ្នាមានអារម្មណ៍មិនស្រួលចិត្ត។
សូមរម្លឹកឡើងវិញថា តួឯកស្រីដែលលេចធ្លោជាងគេនៅលើកញ្ចក់ទូរទស្សន៍ចិន Zhao Lusi ស្រាប់តែធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលព័ត៌មានប្រកាសជាសាធារណៈ អំពីស្ថានភាពសុខភាពនាងថាទទួលរងពីជំងឺ dissociative (ស្ថានភាពសុខភាពផ្លូវចិត្តដែលពាក់ព័ន្ធនឹងការផ្តាច់ទំនាក់ទំនងរវាងគំនិត អារម្មណ៍ បរិយាកាស អាកប្បកិរិយា និងការយល់ឃើញ)។ ដោយសារតែតារាសម្ដែង ហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយមានទម្ងន់មិនដល់ ៣៨ គីឡូក្រាម។ ថ្វីដ្បិតតែនាងមានសុខភាពមិនល្អក៏ដោយ ប៉ុន្តែនៅតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ ព្រោះខ្លាចគេរិះគន់ និងស្តីបន្ទោសថា ខ្ជិលច្រអូស និងគ្មានវិជ្ជាជីវៈក្នុងនាមជាតារាសម្ដែង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhao Lusi បង្ហាញមុខជាថ្មី ក្រោយសំងំព្យាបាលជំងឺធ្លាក់ទឹកចិត្តជិត១ខែ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


