ជីវិតកម្សាន្ដ
ញឹម ច័ន្ទថន ប្រកាសចែកទានយាយតាជួបការខ្វះខាតជាង ១០០នាក់ ក្នុងឱកាសថ្ងៃខួបកំណើត ៤៥ឆ្នាំ ស្អែកនេះ
ដើម្បីជាការចូលរួមចែករំលែកនូវក្តីស្រលាញ់នាក្នុងឱកាសថ្ងៃអបអរខួបកំណើតតារាសម្តែង និងចម្រៀងកញ្ញា ញឹម ច័ន្ទថន បានប្រកាសត្រៀមចែកទានដល់លោកតាលោកយាយប្រមាណជាង ១០០នាក់ ។

តារាស្រីកញ្ញា ញឹម ច័ន្ទថន បានបញ្ជាក់ឱ្យដឹងថា សម្រាប់ទីតាំងដែលនាងត្រូវចែកអំណោយជូនដល់លោកតាលោកយាយ គឺនៅថ្ងៃទី ១៣ខែមីនា ស្អែកនេះ នៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ហើយនាងក៏សង្ឃឹមមានការចូលរួមចំណែកពីសប្បុរសជនផងដែរ។
កញ្ញា ញឹម ច័ន្ទថន បានរៀបរាប់ថា ជំរាបសួរលោកយាយលោកតាអ៊ំពូមីងទាំងអស់ជាទីគោរព និងជាទីស្រលាញ់នាឱកាសថ្ងៃខួបកំណើតរបស់នាងខ្ញុំនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នាងខ្ញុំបានរៀបចំនូវសម្ភារៈប្រើប្រាស់មានដូចជា, ក្រម៉ានិងថវិការបន្តិចបន្តួច និងមានអាហារគុយទាវសុខភាពរបស់នាងខ្ញុំផ្ដល់រួមទាំងទឹកសុទ្ធ ដើម្បីចែកជូនដល់លោកយាយលោកតាចំនួន ១០០នាក់ ដែលប្រព្រឹត្តទៅនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។
តារាចម្រៀង ញឹម ច័ន្ទថន បានបន្ថែមថាសូមចូលរួមចែករំលែកសេចក្តីស្រលាញ់ជាមួយនឹងថ្ងៃដ៏មានអត្ថន័យនៃពិធីខួបកំណើតរបស់នាងផង។ តារាស្រី ញឹម ច័ន្ទថន គិតមកដល់ពេលនេះ នាងមានអាយុ ៤៥ឆ្នាំហើយ ខណ:នៅមិនទាន់មានដំណឹងយកស្វាមីនៅឡើយទេ។
សូមបញ្ជាក់ដែរថា តារាសម្តែងនិងចម្រៀងកញ្ញា ញឹមច័ន្ទថន បើគិតមកដល់ពេលនេះ នាងបានចូលប្រឡូកក្នុងវិស័យសិល្ប:មានរយ:ពេលប្រមាណជាង ២០ឆ្នាំហើយ ខណ:បច្ចុប្បន្ននៅតែប្រជាប្រិយភាពគួរសម៕ អត្ថបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


