ជីវិតកម្សាន្ដ
អ្នកគាំទ្របារម្ភ ! ញឹម ច័ន្ទថន ចូលពេទ្យ ហើយប្រាប់ថា លុយសំខាន់ តែសុខភាពសំខាន់ជាង
តារាចម្រៀង កញ្ញា ញឹម ច័ន្ទថន កាលពីរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានបង្ហោះរូបភាពមួយសន្លឹក ស្ថិតក្នុងមន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើល និងក្តីបារម្ភសម្រាប់មហាជនអ្នកគាំទ្រ។

ជាមួយគ្នា នៃការបញ្ចេញរូបភាពចេញពីមន្ទីរពេទ្យយ៉ាងភ្ញាក់ផ្អើលនេះ តារាចម្រៀង កញ្ញា ញឹម ច័ន្ទថន ក៏បានសរសេរខ្លឹមសារហាក់មានចេតនាដាស់តឿនអ្នកគាំទ្ររបស់ខ្លួន ដើម្បីឲ្យគិតគូរចំពោះសុខភាព។

កញ្ញា ញឹម ច័ន្ទថន បានបញ្ជាក់ឲ្យដឹងថា ថ្ងៃសីលធំនាងបានឲ្យព្រះរស់(ម្តាយ) ស្រោចទឹកឲ្យ ហើយ ក៏ឆ្លៀតមកឆែកសុខភាព។ ម្យ៉ាងការរកលុយសំខាន់ តែសុខភាពគឺសំខាន់ជាងទៅទៀត។ យ៉ាងណាមិញ ញឹម ច័ន្ទថន មិនបានបញ្ជាក់ទេថា នាងមានបញ្ហាអ្វីសម្រាប់សុខភាពនោះ។ ដោយឡែកបន្ទាប់ពីឃើញបែបនេះ មានមហាជនមួយចំនួនបានផ្ញើសារសួរសុខទុក្ខ និងជូនពរតារាស្រី ញឹម ច័ន្ទថន ផងដែរ។

សូមបញ្ជាក់ថា តារាសម្តែង និងចម្រៀង កញ្ញា ញឹម ច័ន្ទថន បើគិតមកដល់ពេលនេះ នាងបានចូលប្រឡូកវិស័យសិល្បៈមានរយៈពេលប្រមាណជាង ២០ ឆ្នាំ ហើយ ខណៈបច្ចុប្បន្នទីផ្សារគាំទ្រ និងប្រជាប្រិយភាព នៅតែមានសន្ទុះគួរសម៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


