Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសវៀតណាម បង្ក្រាបបានគ្រឿងក្នុងគោ និងក្របីខូចគុណភាពជាង ១តោន ត្រៀមចែកចាយតាមហាង

បានផុស

នៅ

អាជ្ញាធរ​វៀតណាមស្ថិត​នៅ​ខេត្ត​ Ha Tinh ជាប់​មាត់សមុទ្រ​នៃប្រទេសវៀតណាម បាន​ចុះ​បង្ក្រាប​​និងរឹបអូសនូវគ្រឿងក្នុង​សត្វ ព្រមទាំងស្បែកក្របី-គោ ជាង​១​តោន​ ​ដែលមិនស្គាល់ប្រភពច្បាស់លាស់ នៅលើរថយន្តដឹកទំនិញមួយដែលត្រៀមនឹងចែកចាយតាមហាងនានា។ នេះបើយោងតាមកាសែត Dan Tri បានរាយការណ៍ថា នៅព្រឹកថ្ងៃទី២១ ខែឧសភា ។

កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​រថយន្ត​មួយ​គ្រឿង​ដែល​ផ្ទុក​គ្រឿងក្នុង​រលួយ​ជាង​មួយ​តោន (រូបថត៖ Van Nguyen)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត Ha Tinh ស្ថិតនៅ​ភាគខាងជើង​វៀតណាម បានឲ្យដឹងថា នៅរសៀលថ្ងៃទី២០ខែឧសភា ប៉ូលិសបានសម្របសម្រួលជាមួយកម្លាំង​អន្តរាគមន៍​ បានរកឃើញរថយន្តមួយគ្រឿង ដែលគួរ​ឲ្យសង្ស័យ​ខ្លាំង ទើបបូលិសតាមដាន និងត្រួតពិនិត្យ នាំឲ្យរកឃើញគ្រឿងក្នុងសត្វសុទ្ធតែខូចគុណភាពទាំងអស់។

ក្នុងកំឡុងពេលត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញបាវ និងថង់ច្រកគ្រឿងក្នុងសត្វរាប់សិបថង់នៅខាងក្រោយរថយន្ត ដែលមានផ្ទុកខ្លាញ់ និងស្បែកគោ រួមទាំងក្របីជាងមួយតោន។ ជាពិសេសគ្រឿងក្នុងទាំងនោះ ផ្ទុកនូវក្លិនស្អុយ ទឹកកខ្វក់ដែលបានលេចចេញពីការវេចខ្ចប់ ពាសពេញរថយន្តដឹកទំនិញ។

ទោះជាយ៉ាងណា ដោយសារតែអ្នកបើកបរ ឈ្មោះ​ Le Van Hung មិនបង្ហាញឯកសារដែលបញ្ជាក់ពីប្រភពដើមស្របច្បាប់ និងមិនមានវិញ្ញាបនបត្រពីការដឹកជញ្ចូន ទើបប៉ូលិសសម្រេចឃាត់ខ្លួនតែម្ដង។ លោកបាននិយាយថា តាមពិតទៅខ្លួនត្រូវគេជួលឲ្យដឹកជញ្ជូនអាហារខាងលើ ដើម្បីចែកចាយទៅដៃគូនៅទីផ្សារ ឬនាំចូលតាមភោជនីយដ្ឋាន និងហាងស្រាក្នុងប្រទេសវៀតណាម។

អាជ្ញាធរ​បាន​ពិន័យ​អ្នក​បើក​រថយន្ត និង​រឹបអូស​សរីរាង្គ​ខាងក្នុង​កខ្វក់​យកទៅដុត​បំផ្លាញ​តាម​បទប្បញ្ញត្តិ។ យោងតាមក្រឹត្យលេខ ១២៤/២០២១ ក្នុងប្រទេសវៀតណាម ការផាកពិន័យរដ្ឋបាលអតិបរមាចំពោះការរំលោភបំពានលើវិស័យសុវត្ថិភាពចំណីអាហារសម្រាប់បុគ្គលម្នាក់ៗគឺ ១០០ លានដុង ហើយសម្រាប់ស្ថាប័នឬក្រុមហ៊ុន អាចឈានដល់ ២០០ លានដុងឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បវរកញ្ញាវៀតណាម​ Thuy Tien​ ​ត្រូវ​ចាប់ខ្លួន​ ក្នុងសំណុំរឿងផ្សាយផលិតផលក្លែងបន្លំ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម