ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា នៅសមុទ្រចិនខាងត្បូង
ហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នានៅសមុទ្រចិនខាងត្បូង ដែលនេះជាលើកទីមួយហើយដែលនាវាឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសទាំងពីរបានចូលរួមជាមួយអង្គភាពទ័ពជើងទឹក និងទ័ពអាកាសក្នុងសមយុទ្ធបែបនេះ។

សមយុទ្ធដែលបានធ្វើឡើងនៅថ្ងៃទី២០ខែឧសភានៅក្នុងដែនទឹកនៃខេត្ត Palawan និងខេត្ត Occidental Mindoro មានការចូលរួមពីកងទ័ពជើងទឹក កងកម្លាំងអាកាស និងឆ្មាំឆ្នេរសមុទ្ររបស់ហ្វីលីពីន ក៏ដូចជាកងឆ្មាំឆ្នេរសមុទ្រអាមេរិក Cutter Stratton និងយន្តហោះល្បាតដែនសមុទ្រអាមេរិក P-8A Poseidon។
សមយុទ្ធដែលត្រូវបានពិពណ៌នាថាជា«សកម្មភាពសហប្រតិបត្តិការដែនសមុទ្រ» រួមមាន សមយុទ្ធទំនាក់ទំនង និងសេណារីយ៉ូស្វែងរក និងជួយសង្គ្រោះ។ ព្រឹត្តិការណ៍នេះគឺជាសកម្មភាពលើកទីពីរក្នុងឆ្នាំ២០២៥ និងជារួមលើកទី៦ចាប់តាំងពីសម្ព័ន្ធមិត្តទាំងពីរបានផ្តួចផ្តើមធ្វើសមយុទ្ធរួមគ្នាកាលពីឆ្នាំ២០២៣។
លោក Romeo Brawner អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីន បានសង្កត់ធ្ងន់ថា សកម្មភាពរួមគ្នាទាំងនេះ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ហ្វីលីពីន ក្នុងការធ្វើទំនើបកម្មសមត្ថភាពរបស់ខ្លួន និងពង្រឹងភាពជាដៃគូការពារជាតិ ដើម្បីទទួលបានផលប្រយោជន៍ដែនសមុទ្រជាតិ និងក្នុងតំបន់។
ភាពតានតឹងរវាងហ្វីលីពីន និងចិន បានកើនឡើងជាលំដាប់ ពាក់ព័ន្ធនឹងជម្លោះលើអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់ និងមានតម្លៃប្រចាំឆ្នាំជាង៣ទ្រីលានដុល្លារ។
ចិនទាមទារភាគច្រើននៃផ្លូវទឹកយុទ្ធសាស្ត្រនេះ បើទោះបីជាមានសេចក្តីសម្រេចឆ្នាំ២០១៦ ដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិដែលបានរកឃើញថា ការអះអាងរបស់ទីក្រុងប៉េកាំងមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


