ជីវិតកម្សាន្ដ
ឃុំ ប៉ុណ្ណាដែត ស្នើឱ្យរួមគ្នាអភិរក្សភាសារជាតិ ដោយបញ្ឈប់ការប្រើអក្សរឡាតាំង ជំនួសភាសារខ្មែរ
តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បានចេញមុខបំផុសនិងស្នើដល់យុវជនខ្មែរត្រូវរួមគ្នាស្រលាញ់អក្សរសាស្រ្តខ្មែរ ដើម្បីលើតម្កើងអក្សរសាស្ត្រជាតិ ក្រោយបច្ចុប្បន្ន ហាក់មានការនិយមសរសេរពាក្យខ្មែរ តែជំនួសដោយអក្សរឡាតាំង។

លោក ឃុំ ប៉ុណ្ណាដែត បានរៀបរាប់ភ្ជាប់វីដេអូ នូវមូលហេតុដែលលោកតែងតែអប់រំណែនាំអ្នកជុំវិញខ្លួនឱ្យសរសេរដោយការទទួលខុសត្រូវ។ លោកថា “យើងជាខ្មែរយើងមានភាសាសសេរមានភាសារនិយាយ ដូច្នេះត្រូវតែប្រើ អ្នកខ្លះជោរនឹងភាសាបរទេសមិនព្រមសរសេរភាសាជាតិខ្លាចគេមិនដឹងថាខ្លួនមិនចេះភាសាបរទេស”។
តារាចម្រៀងចាស់វស្សារូបនេះ បន្ថែមថា “យើងទាំងអស់គ្នាត្រូវមានមោទនភាពដែលមានអក្សរព្រោះអក្សរខ្មែរពិបាករៀនណាស់។ ដើម្បីឱ្យអក្សសាស្រ្តជាតិយើងថ្កុំថ្កើនល្អខ្លាំង ត្រូវនាំគ្នាសរសេរអក្សខ្មែរកុំសរសេរអក្សរឡាតាំង”។ តាមរយ:ខ្លឹមសារនេះ គេកត់សម្គាល់ឃើញមានមហាជន និងអ្នកគាំទ្រមួយចំនួនបានបង្ហាញការគាំទ្រផងដែរ។
គួរជម្រាបថា ទាក់ទិននឹងភាសារជាតិនេះដែរ កន្លងមក មានសិល្បករសិល្បការិនីច្រើនរូបមកហើយ ដែលចេញមកឈឺឆ្អាល និងស្នើឱ្យពលរដ្ឋខ្មែរ ពិសេសយុវវ័យដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមច្រើនបំផុត រួមគ្នាប្រើប្រាស់ភាសារជាតិឱ្យបានត្រឹមត្រូវ ដើម្បីលើកស្ទួយអក្សរសាស្ត្រជាតិ៕ ចាន់រ៉ា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


