ព័ត៌មានជាតិ
បណ្ឌិត ឈត ប៊ុនថង៖ សំណេរអង្គរ ក្រៅពីលើកស្ទួយអក្សរជាតិក៏ជួយឱ្យកូនខ្មែរយល់ដឹងបន្ថែមពីប្រវត្តិសាស្ត្រ និងវប្បធម៌
បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សំណេរអង្គរ ក្រៅពីជួយលើកកម្ពស់អក្សរសាស្ត្រជាតិខ្មែរ ក៏ជួយឱ្យកូនខ្មែរ និងអ្នកដែលទៅប្រកួតប្រជែង យល់ដឹងបន្ថែមពីប្រវត្តិសាស្ត្រ វប្បធម៌ និងប្រាសាទដ៏ផូរផង់របស់កម្ពុជា។

កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ សំណេរអង្គរ បានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការ ពីព្រឹត្តិការណ៍ប្រកួតសរសេរតាមអានជាសាធារណៈ “សំណេរអង្គរ” លើកទី៣ ដើម្បីលើកតម្លៃអក្សរសាស្ត្រជាតិ។ ព្រឹត្តិការណ៍នេះ ជ្រើសរើសបេក្ខជនចូលរួមចំនួន ១៥០០នាក់។ ការប្រកួតសំណេរ នឹងធ្វើនៅថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ខាងមុខ វេលាម៉ោង ៧៖០០នាទីព្រឹក នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្តផ្ទាល់តែម្តង។
ចំពោះការដាក់ពាក្យប្រកួតសំណេរអង្គរ បណ្ឌិត ឈត ប៊ុនថង ប្រាប់កម្ពុជាថ្មី ថា កូនខ្មែរគួរដាក់ពាក្យប្រឡងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតឱ្យបានជាព្រឹត្តិការណ៍ធំមួយ ពញ្ញាក់អារម្មណ៍ទាំងកូនខ្មែរនៅក្នុងស្រុក និងនៅបរទេស។ ការប្រកួតសំណេរនេះ លោកបណ្ឌិត មានប្រសាសន៍ថា៖ “ទីមួយ ទាក់ទងនឹងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រជាតិ។ ទីពីរ ទាក់ទងនឹងការលើកកម្ពស់វប្បធម៌ អរិយធម៌ខ្មែរ ហើយទីបី ក៏ជាការរម្លឹកឡើងវិញនូវប្រាសាទអង្គរ ប្រាសាទបុរាណខ្មែរផ្សេងៗដែលបានដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក”។

សម្រាប់បេក្ខជនដែលមានបំណងចង់ដាក់ពាក្យប្រកួតប្រជែងក្នុងសំណេរសរសេរតាមអាននេះ លោកបណ្ឌិត បានណែនាំឱ្យបេក្ខជនត្រូវចេះពីឃ្លា និងអក្ខរាវិរុទ្ធខ្មែរឱ្យច្បាស់ និងត្រូវតែចេះពីរឿងរ៉ាវទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា ជាពិសេស គឺរឿងរ៉ាវពាក់ព័ន្ធជាមួយប្រាសាទបុរាណតែម្តង។
លោកបណ្ឌិត ឈត ប៊ុនថង ក៏បានស្នើឱ្យមានការរៀបចំព្រឹត្តិការណ៍នេះជារៀងរហូត ដើម្បីបន្តលើកទឹកចិត្ត និងជំរុញឱ្យមានការប្រើប្រាស់អក្សរសាស្ត្រជាតិបានកាន់តែច្រើន។ បន្ថែមពីនេះ លោកថា ការរៀបចំប្រកួតប្រជែងត្រូវមានយុត្តិធម៌ និងតម្លាភាព ហើយសាធារណជន ត្រូវចុះឈ្មោះប្រកួតឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្ពុជា។ តាមរយៈការទាក់ទាញភ្ញៀវទេសចរនេះ ក៏រួមចំណែកជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិដូចគ្នា។

សូមជម្រាបថា បេក្ខជនដែលមានបំណងចុះឈ្មោះប្រកួតប្រជែង អាចចុះឈ្មោះតាមរយៈលេខតេឡេក្រាម ០៩២ ៣៣៧ ៦២៦។ ការចុះឈ្មោះចុងក្រោយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ការប្រកួតនេះ តម្រូវឱ្យបង់ភាគទានអាវមួយ ២ម៉ឺនរៀល៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


