ព័ត៌មានជាតិ
សិក្ខាកាមមួយក្រុមប្រារព្ធធ្វើសន្និសីទមួយដើម្បីលើកកម្ពស់ការយល់ដឹងពីគុណតម្លៃនៃសិល្បៈ
សន្និសីទសិល្បៈវិបស ៖”គុណតម្លៃនៃសិល្បៈ” ជាគម្រោងរួមគ្នារបស់អ្នកទទួលអាហារូបករណ៍ទស្សនវប្បធម៌ឆ្នាំ២០២០ នៃអង្គការសិល្បៈខ្មែរអមតៈ។ សន្និសីទនេះនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ៦ មេសា ឆ្នាំ ២០២១ ខាងមុខនេះ។

កញ្ញា ប៊ននឹម មីលីយ៉ា ជាសិក្ខាកាមម្នាក់ ក្នុងចំណោមសិក្ខាកាម៦នាក់ និងជាអ្នកគ្រប់គ្រងគម្រោងនេះ នេះបានឱ្យដឹងថា សន្និសីទសិល្បៈវិបស៖”គុណតម្លៃនៃសិល្បៈ” មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃសិល្បៈមកលើសហគមន៍ សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ និងមនុស្សជាតិ។
ជាមួយគ្នានេះដែរ លោក ប៉ូសាគុណ ជាសិក្ខាកាម និងជាអ្នកសម្របសម្រួលសន្និសីទនេះ បានឱ្យដឹងដែរថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីសម្រួលដល់ការចូលរួម កម្មវិធីពេញមួយថ្ងៃនេះនឹងធ្វើឡើងជាលក្ខណៈអនឡាញតាមកម្មវិធី Zoom ហើយនិងមានផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេករបស់ អង្គការសិល្បៈខ្មែរអមតៈ (https://www.facebook.com/Cambodianlivingarts) និង ហេ្វសប៊ុកផេករបស់សន្និសីទសិល្បៈវិបស (https://bit.ly/3r6CS3k) ផងដែរ។

អ្នកសម្របសម្រួលរូបនេះ បានឱ្យដឹងទៀតថា សន្និសីទសិល្បៈវិបស «គុណតម្លៃនៃសិល្បៈ» ចែកចេញជា៣កម្មវិធីគឺ ៖
១ ពិព័រណ៌រូបថត៖ «ដង្ហើមនាសហសម័យ» ដោយ កែវ ភ័ក្រ និង សិល្បករ ម៉ិច សេរីរ័ត្ន ពីម៉ោង
៩-១០.៣០ ព្រឹក ។ (ព័ត៌មានពិស្តារអំពីពិពរណ៌រូបថតសូមចុច ៖ https://bit.ly/3wor93Z)
២ វេទិកាពិភាក្សា៖ «គុណតម្លៃនៃសិល្បៈ» ដោយ ឃុត សុខឿន, កែវ ភ័ក្រ, ម៉ង់ វ៉ាលី, និង បូនឹម មីលីយ៉ា ពីម៉ោង ២.៣០- ៤ រសៀល។ (ព័ត៌មានពិស្តារអំពីវេទិកាពិភាក្សានេះសូមចុច ៖ https://bit.ly/3rKGFDG)
៣ វេទិកាពិភាក្សា៖ «ស្មារតីនៃរបាំ» ដោយ ជុំវណ្ណ សូដាជីវី និង ប៉ូ សាគុណ ពីម៉ោង៤.៣០-៥.៣០ រសៀល។ (ព័ត៌មានពិស្តារអំពីវេទិកាពិភាក្សានេះសូមចុច ៖ https://bit.ly/3cH6255)

ជាចុងក្រោយ កញ្ញា ប៊ននឹម មីលីយ៉ា អ្នកគ្រប់គ្រងគម្រោង សន្និសីទសិល្បៈវិបស៖”គុណតម្លៃនៃសិល្បៈ” បានស្នើឱ្យមានការចូលរួមអ្នកសិស្ស និស្សិត អ្ន សិល្បករ កស្រាវជ្រាវ អ្នកស្រលាញ់សិល្បៈ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីស្វែងយល់បន្ថែមទៀតអំពីគុណតម្លៃនៃសិល្បៈរបស់ជាតិយើង៕
ព័ត៌មានបន្ថែមសូមទាក់ទងលោក ប៉ូ សាគុណ តាមរយៈលេខ ០១២ ៤៣២ ២០១ ឬ លោក ឃុត សុខឿន តាមរយៈលេខ ០១២ ៦១០ ៥៥០

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


