Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ពិសី ចែករំលែក ៥ចំណុច ទៅកាន់ម្ចាស់ផលិតផល ដើម្បីប្តូររោងចក្រពីផ្ទះលេខ២ ទៅចិនបានរហ័ស

បានផុស

នៅ

ស្ងាត់ៗ ពេជ្រ ពិសី សម្រេចផ្លាស់ប្តូរប្រភពផលិតផលិតផលដ៏ពេញនិយមរបស់ខ្លួន ពីរោងចក្រក្បែរខាងកម្ពុជា ទៅកាន់ប្រទេសចិនវិញ ជាមួយនឹងរោងចក្រស្តង់ដាកម្រិតទទួលស្គាល់ថាល្អ អាចធៀបនឹងលំដាប់១បាន។ មិនតែប៉ុណ្ណោះ ពេជ្រ ពិសី ថែមទាំងបានចែករំលែក ៥ចំណុច ទៅកាន់ម្ចាស់ផលិតផល ដើម្បីប្តូររោងចក្រពីផ្ទះលេខ២ ទៅចិនបានរហ័សទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេជ្រ ពិសីថា “ខ្ញុំទៅមុនម្នាក់ឯងចោលបងប្អូន ក៏មិនសប្បាយចិត្តដែរ គោលដៅចុងក្រោយគ្រាន់តែចង់ឃើញប្រទេសកម្ពុជារីកចម្រើនទេ គ្មានអ្វីត្រូវលាក់ទេ បើយកលុយតែបងប្អូនឯងក៏ប្រទេសយើងមិនមានលើសនេះដែរ យើងត្រូវទៅមុខទាំងអស់គ្នា”។ ខាងក្រោមនេះជា ចំណុចទាំង៥ ដែលអ្នកផលិតមាតិកា និងជាម្ចាស់ផ្លាសផ្កាដ៏ល្បី បានចែករំលែក៖

១. ការទំនាក់ទំនងទៅរោងចក្រ
ជំហានដំបូង ចាំបាច់ត្រូវដឹងថា សាមុីម្ចាស់ផលិតផលចង់បានអ្វី ដូចជា ក្រែម ម្សៅ ឬប្រភេទផលិតផលសម្រស់ផ្សេងទៀត ដើម្បីទាក់ទងឱ្យត្រូវរោងចក្រដែលជំនាញលើផលិតផលទាំងនោះ តាមស្តង់ដាដែលចង់បាន។ ម៉្យាងវិញទៀត ត្រូវដឹងថា ប្រទេសចិនគឺធំ ឯរោងចក្រក៏មានច្រើន ដូច្នេះទាមទារឱ្យសាមុីម្ចាស់ផលិតផលស្រាវជ្រាវរកជម្រើស ដោយអាចប្រើ google ឬ Chat GPT ជាជំនួយក្នុងការ search រកឈ្មោះរោងចក្រទាំងនោះបាន។

២. ផ្ញើរផលិតផលសម្រាប់តេស្ត
ក្នុងដំណាក់កាលមុននៃការផ្ញើនៃការផ្ញើផលិតផល Test ពេជ្រ ពិសី ណែនាំថា ម្ចាស់សាមុីផលិតផលគប្បីប្រាប់អ្វីដែលខ្លួនចង់ឱ្យអស់ ដើម្បីងាយដល់ការផ្ញើផលិតមកតេស្តលើកដំបូងឆាប់ត្រូវតាមការចង់បានតែម្តង ពោល ការធ្វើបែបនេះ ចំពេញពេល និងថវិកា។

៣. ទៅមើលរោងចក្រផ្ទាល់
ពេជ្រ ពិសី ណែនាំឱ្យទៅមើលរោងចក្រ ព្រោះហេតុផលងាយស្រួលប៉ុន្មានយ៉ាង សូមស្តាប់លម្អិត៖

៤. ប្រាប់ចំនួនក្នុងផលិតផល
ពេជ្រ ពិសី បញ្ជាក់ថា ទំហំនៃការផលិត បើរោងចក្រធំ​អាចទាមទារឱ្យទិញចាប់ពី ៥០០០ឡើង ប៉ុន្តែបើសិនណាម្ចាស់ផលិតផលនៅកម្ពុជា យល់ថា ក្រុមហ៊ុនខ្លួនមិនទាន់ឈានដល់កម្រិតនោះនៅឡើយ អាចងាកមករករោងចក្រធនកណ្តាលសិនបាន។ ខណៈតម្លៃរោងចក្រនៅចិន មានការប្រកួតប្រជែងខ្លាំង តម្លៃក៏ធូរថ្លៃជាងផ្ទះលេខ២ផងដែរ។

៥. ការកក់លុយ
នេះជាជំហានសម្រេចតែម្តង មានន័យថា សាមុីម្ចាស់ផលិតផលត្រូវតែប្រាកដខ្លួនឯងថា រោងចក្រដែលខ្លួនជ្រើសអាចជឿជាក់លើការងារនេះជាមួយគ្នាបាន ដើម្បីធ្វើកិច្ចសន្យា និងកក់ប្រាប់ទៅតាមលក្ខខណ្ឌ ហើយផ្ទេប្រាក់ទៅកាន់រោងចក្រផ្ទាល់តែម្តង។ ប៉ុន្តែក្នុងករណីដែលមិនទុកចិត្ត ជាការរកសុីជាមួយគ្នាលើកដំបូង អាចធ្វើការទូទាត់តាម Alibaba បាន។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម