ជីវិតកម្សាន្ដ
តួអង្គ តាវ មីងសឺ ទប់ទឹកភ្នែកលែងជាប់ នៅមុខផ្នូរ សាន់ឆាយ
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ពីរូបភាពដ៏ក្រៀមក្រំមួយ កាលពីថ្ងៃទី១៣ សីហា ទាកទិននឹងតារាសម្ដែង Jerry Yan ដែលគេស្គាល់ថាជាតួអង្គ តាវ មីងសឺ នៅក្នុងរឿងភាគក្រោមចំណើងជើងថា «Meteor Garden» ដោយរូបលោកបានទៅទស្សនាទីបញ្ចុះសព Jinbaoshan ក្នុងទីក្រុងតៃប៉ិដើម្បីគោរពដល់ Barbie Hsu ជាដៃគូសម្ដែងនិងជាតួសាន់ឆាយ ដែលបានទទួលមរណភាពកន្លងមក។

តារាសម្ដែងវ័យ៤៨ឆ្នាំរូបនេះបានបើកឡាន Tesla របស់គាត់ឆ្លងកាត់ខ្យល់បក់ខ្លាំងនៃព្យុះទីហ្វុង Yang Liu មុនពេលចេញក្រៅ ហើយចាប់ដៃជាមួយ Wang Zhaojie និង Jia Yongjie បានអមដំណើរគាត់ ទៅកាន់ផ្នូររបស់មិត្តរួមអាជីពអស់រយៈកាលដ៏យូរបំផុត។
យ៉ាងណា បើតាមមើលសកម្មភាពរបស់ Jerry Yan គឺហាក់មានសភាពពោរពេញដោយភាពសោកសៅនិងក្ដីអាណិតអាសូរជាពន់ពេក។ ឈរនៅមុខផ្នូរហាក់តួឯកប្រុសទប់ទឹកភ្នែកមិនបាន ហើយយំចំពេលមានខ្យល់បក់ខ្លាំង។ ភ្លាំៗនោះ Jia Yongjie បានទះស្មាគាត់តិចៗ បង្កើតជាឈុតឆាកដ៏ខ្លោចចិត្តសម្រាប់អ្នកទស្សនានូវឃ្លិបមួយនោះ។

ការបង្ហាញខ្លួននេះដែរ វាបាននាំយកមកវិញនូវអនុស្សាវរីយ៍ជាច្រើននៃមនោសញ្ចេតនានៅលើកញ្ចក់អេក្រង់រវាងតួ តាវ មីងសឺ និងតួ សាន់ឆាយ នៅក្នុងក្នុងរឿងF4 ដែលបានទាក់ទាញអ្នកទស្សនាពាសពេញអាស៊ី។ ជាពិសេស អ្នកទាំងពីរត្រូវបានមហាជនផ្គូផ្គងជាគូស្នេហ៍ថែមទៀតផង ដែលកាលណោះក្លាយជាការចងចាំដែលអ្នកគាំទ្ររឿងភាគមិនអាចបំភ្លេចបានឡើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួសម្តែង តាវ មីងសឺ ស្រាប់តែរម្លឹកឈ្មោះ នាងសាន់ឆាយ ជាមនុស្សសំខាន់ក្នុងជីវិតលោក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤៣ នាទី agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026


