ជីវិតកម្សាន្ដ
ចាប់ខ្លួនស្ត្រីម្នាក់ លួចចូលក្នុងផ្ទះ Jungkook ទាំងកណ្តាលអធ្រាត្រ
នៅល្ងាចថ្ងៃទី ៣០ ខែសីហា ប៉ូលិសកូរ៉េខាងត្បូង បានចាប់ខ្លួនស្ត្រីម្នាក់ មានអាយុ ៤០ ឆ្នាំ ពីបទលួចចូលស្នាក់នៅដោយខុសច្បាប់ នៅក្នុងផ្ទះរបស់ Jungkook សមាជិកក្រុម BTS ទាំងពាក់កណ្តាលអធ្រាត្រ។ នេះបើយោងតាមភ្នាក់ងារកម្សាន្ត koreatimes បានចុះផ្សាយ។

យោងតាមព័ត៌មានពីស្ថានីយ៍ប៉ូលិស Yongsan នៃទីក្រុងសេអ៊ូល ស្ត្រីនេះត្រូវបានគេស្គាល់ថាឈ្មោះ A បានរងការចោទប្រកាន់ពីបទចូលខុសច្បាប់ កាលពីវេលាម៉ោងប្រហែល ១១:២០នាទីយប់។
ប្រភពពីប៉ូលិសបានរាយការណ៍ទៀតថា នៅថ្ងៃទី ៣០ ខែសីហា អ្នកស្រី A បានដើរតាមរថយន្តចូលទៅក្នុងចំណតនៃផ្ទះល្វែងរបស់ Jungkook ដែលមានទីតាំងនៅស្រុក Yongsan ។ តាមរយៈរូបភាពពីកាមេរ៉ាសុវត្ថិភាព (CCTV) បានជួយឲ្យសន្តិសុខប្រទះឃើញហេតុការណ៍នេះ ហើយរាយការណ៍ទៅប៉ូលិសភ្លាមៗ។ នៅពេលត្រូវបានចាប់ខ្លួន អ្នកស្រី A បាននិយាយមិនសមហេតុផលដោយអះអាងថា នាងបានចូលទៅព្រោះទីនេះជាផ្ទះមិត្តភ័ក្ដិតែប៉ុណ្ណោះ។
គួរកត់សំគាល់ថា នេះមិនមែនជាលើកទីមួយទេ ដែលផ្ទះរបស់សមាជិកក្រុម BTS ត្រូវបានគេលួចចូល។ កាលពីខែមិថុនាកន្លងទៅ នៅថ្ងៃដែល Jungkook ត្រូវបានរំសាយចេញពីយោធា ស្ត្រីជនជាតិចិនម្នាក់ដែលមានអាយុ ៣០ ឆ្នាំ (ត្រូវបានគេស្គាល់ថាជាកញ្ញា B) ក៏បានព្យាយាមទម្លុះចូល។ សំណុំរឿងនេះត្រូវបានផ្ទេរទៅ Procuracy នៅថ្ងៃទី ២៧ ខែសីហា ដោយគ្មានការឃុំខ្លួននោះទេ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តធ្វើកោសល្យវិច្ច័យ និងបំភ្លឺពីគោលបំណងពិតរបស់នាង A ក្នុងហេតុការណ៍លួចចូលចូលក្នុងផ្ទះរបស់ Jungkook៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jimin និង Song Da Eun ពិតជាទាក់ទងគ្នាមែន តែពួកគេបែកគ្នាយូរហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


