ជីវិតកម្សាន្ដ
ហុក សារិតុលា ត្រូវបានជ្រើសឱ្យតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិ Miss Intercontinental 2025
លំដាប់រងទី២ ក្នុងការប្រកួតសម្រស់ Miss Supranational Cambodia 2025 កញ្ញា ហុក សារិតុលា ត្រូវបានជ្រើសរើសឱ្យក្លាយជា Miss Intercontinental Cambodia 2025 ដែលនឹងត្រៀមតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។

តាមរយៈផេកគាំទ្របវរកញ្ញាកម្ពុជា Universe Pageant បានបង្ហោះសារចូលរួមអបអរកញ្ញា ហុក សារិតុលា ដូច្នេះថា ” ហុក សារិតុលា ត្រូវបានតែងតាំងក្លាយជា Miss Intercontinental Cambodia 2025 “។ ក្នុងនោះបញ្ជាក់ដែរថា Hok Sarytola បានត្រៀមខ្លួនជាស្រេចដើម្បីបញ្ចេញពន្លឺលើឆាកពិភពលោក និងធ្វើឱ្យប្រទេសរបស់នាងមានមោទនភាព Miss Intercontinental Cambodia ។
ដោយឡែក សម្រាប់បវរកញ្ញា ហុង សារិតុលា បានបញ្ជាក់ឲ្យដឹងថា នាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកដំណើរថ្មីនេះ ដើម្បីយកឈ្នះនិងតំណាងប្រទេសដោយមោទនភាពនៅលើឆាកដ៏អស្ចារ្យនៃ Miss Intercontinental 2025 ។ ដំណឹងនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រចូលរួមអបអរហើយជូនពរនាងឲ្យសំណាងល្អ។

សូមជម្រាបថា កញ្ញា ហុក សារិតុលា កន្លងមក គឺជាម្ចាស់មកុដ Miss Wisdom ឆ្នាំ២០២១ ហើយបន្ទាប់មកទៀត ហុក សារិតុលា ចូលរួមក្នុងការប្រកួតសម្រស់ Miss Supranational Cambodia 2025 ដោយ
ទទួលបានជ័យលាភីលំដាប់រងទី២។ ទោះបីយ៉ាងណាក្តី កាលណោះ ឃើញមានទស្សនិកជននិងអ្នកគាំទ្រនាំគ្នាលើកសរសើរមិនដាច់ពីមាត់នូវរូបសម្រស់ដ៏ទាក់ទាញ បូករួមនឹងទេពកោសល្យសមត្ថភាពរបស់នាងថែមទៀត៕ ចាន់រ៉ា
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


