ព័ត៌មានអន្ដរជាតិ
មេគុកចង់យកលោក ថាក់ស៊ីន ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសសម្រាប់អ្នកទោស
មណ្ឌលកែប្រែថៃ កំពុងពិចារណាលើការចាត់តាំងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ ឲ្យជួយបង្រៀនភាសាអង់គ្លេសដល់អ្នកទោស ដែលជាផ្នែកមួយនៃកម្មវិធីអប់រំពន្ធនាគារ។ នេះបើយោងតាមការលើកឡើងរបស់លោក Prawut Wongsinin អគ្គនាយកមណ្ឌលកែប្រែ នាថ្ងៃសុក្រទី១០ខែតុលាឆ្នាំ២០២៥។

ថ្លែងនៅទីស្នាក់ការកណ្តាលនៃមណ្ឌលកែប្រែក្នុងខេត្ត Nonthaburi លោក Prawut បាននិយាយថា គំនិតផ្តួចផ្តើមនេះមានគោលបំណងប្រើប្រាស់ជំនាញរបស់លោក ថាក់ស៊ីន ដើម្បីផ្តល់ផលប្រយោជន៍ដល់អ្នកទោសផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថា គម្រោងនេះអាចនឹងចាប់ផ្ដើមនៅពេលណាឲ្យប្រាកដនោះឡើយ។
លោក Prawut បានបន្ថែមថា សកម្មភាពទាំងអស់ត្រូវតែអនុវត្តតាមយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិពន្ធនាគារ និងនីតិវិធីត្រឹមត្រូវ ដោយសង្កត់ធ្ងន់ថា តួនាទីអប់រំណាមួយសម្រាប់ ថាក់ស៊ីន នឹងត្រូវការការអនុម័តជាផ្លូវការស្របតាមគោលនយោបាយរបស់មណ្ឌលកែប្រែ។
សូមជម្រាបថា កាលពីថ្ងៃទី៩ខែកញ្ញានេះ តុលាការកំពូលរបស់ប្រទេសថៃបានសម្រេចថា ការស្នាក់នៅរយៈពេល៦ខែរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅក្នុងមន្ទីរពេទ្យឯកជនមួយកាលពីឆ្នាំ២០២៣ មិនអាចរាប់បញ្ចូលក្នុងពន្ធនាគារបានទេ ដោយបញ្ជាឲ្យគាត់ត្រឡប់ទៅពន្ធនាគារវិញ និងអនុវត្តទោសដែលនៅសល់។
មហាសេដ្ឋីវ័យ៧៦ឆ្នាំរូបនេះ បានត្រឡប់មកពីនិរទេសខ្លួនរយៈពេល១៥ឆ្នាំកាលពីឆ្នាំ២០២៣ ដើម្បីប្រឈមមុខនឹងការកាត់ក្ដីអំពើពុករលួយ និងការរំលោភបំពានលើអំណាច។ ដំបូងឡើយ គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ឆ្នាំ ដែលក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម១ឆ្នាំ ដោយការលើកលែងទោសពីព្រះមហាក្សត្រ។ ប៉ុន្តែជំនួសឲ្យការស្នាក់នៅក្នុងពន្ធនាគារ លោក ថាក់ស៊ីន ត្រូវបានផ្លាស់ទៅមន្ទីរពេទ្យVIPរបស់ប៉ូលិសយ៉ាងឆាប់រហ័ស ជាកន្លែងដែលគាត់ស្នាក់នៅរយៈពេល៦ខែមុនពេលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


