Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ចោទអនុរដ្ឋមន្ត្រីការពារជាតិ​វៀតណាមបៀតបៀនផ្លូវភេទលើមន្ត្រីរបស់ខ្លួន

បានផុស

នៅ

ប្រទេសកូរ៉េខាងត្បូងបានកោះហៅអ្នកការទូតវៀតណាមម្នាក់ បន្ទាប់ពីមានការចោទប្រកាន់ថាអនុរដ្ឋមន្ត្រីការពារជាតិវៀតណាមលោក Hoang Xuan Chien បានបៀតបៀនផ្លូវភេទលើមន្ត្រីរាជការកូរ៉េខាងត្បូងក្នុងវេទិកាសន្តិសុខមួយរបស់ប្រទេសទាំងពីរកាលពីខែកញ្ញា។

(រូបភាព៖ Istock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់នេះបានកើតឡើងក្នុងអំឡុងព្រឹត្តិការណ៍ផ្លូវការមួយដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់យោធានិងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ក្រោយហេតុការណ៍បុគ្គលិកកូរ៉េខាងត្បូងដែលធ្វើការនៅក្រសួងការពារជាតិនិងរងការបៀតបៀនបានរាយការណ៍ពីហេតុការណ៍នេះទៅកាន់ថ្នាក់លើ។ បន្ទាប់​មក​បញ្ហា​ត្រូវ​បាន​លើក​ឡើង​ដោយ​ស្ងាត់ៗ​តាម​រយៈ​បណ្តាញ​ការទូត។

មន្ត្រី​វៀតណាមរូបនោះក៏​បាន​ចាកចេញ​ពី​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​បន្ទាប់ មុនពេល​ការស៊ើបអង្កេត ឬ​ការសាកសួរ​ផ្លូវការ​ណាមួយ​អាច​កើតឡើង​។ ប្រហែលមួយសប្តាហ៍ក្រោយមក ក្រសួងការពារជាតិកូរ៉េខាងត្បូងបានកោះហៅអនុព័ន្ធយោធាវៀតណាម (តំណាងស្ថានទូតវៀតណាមប្រចាំនៅទីក្រុងសេអ៊ូល) ដើម្បីសម្តែងការតវ៉ា និងថ្កោលទោសជាផ្លូវការចំពោះការបៀតបៀននេះនិងបានស្នើសុំវិធានការដើម្បីការពារការកើតឡើងម្តងទៀតនៃឧប្បត្តិហេតុបែបនេះ។

យោងតាមរបាយការណ៍ អនុព័ន្ធវៀតណាមបានសម្តែងការសោកស្ដាយចំពោះឧប្បត្តិហេតុនេះ ហើយបានធានាដល់មន្ត្រីកូរ៉េខាងត្បូងថានឹងចាត់វិធានការដើម្បីធានាថាវានឹងមិនកើតឡើងម្តងទៀតទេ។ ទោះយ៉ាងណាក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាត់វិធានការការទូតសមស្រប ប៉ុន្តែព័ត៌មានលម្អិតពិតប្រាកដនៅតែរក្សាការសម្ងាត់ដោយការគោរពចំពោះជនរងគ្រោះ

មកទល់ពេលនេះ រដ្ឋាភិបាល និងស្ថានទូតវៀតណាមប្រចាំនៅទីក្រុងសេអ៊ូល មិនទាន់បានធ្វើអត្ថាធិប្បាយជាសាធារណៈទេ ហើយគ្មានការចោទប្រកាន់ផ្លូវច្បាប់ណាមួយត្រូវបានប្រកាសនោះទេ៕

អនុរដ្ឋមន្ត្រីការពារជាតិវៀតណាមលោក Hoang Xuan Chien (រូបភាព៖ VN Express)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម