Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែនប្រើ Storm Shadow វាយប្រហារឆ្លងដែនទ្រង់ទ្រាយ​ធំ កម្ទេច​​រោងចក្រ​គីមី​រុស្ស៊ី

បានផុស

នៅ

កងកម្លាំងអ៊ុយក្រែន បានបើក​ការវាយប្រហារទ្រង់ទ្រាយធំលើរោងចក្រគីមីនៅតំបន់ Bryansk របស់រុស្ស៊ី កាលពីល្ងាចថ្ងៃអង្គារ​ទី​២១​ខែ​តុលា ដោយប្រើ​​មីស៊ីល​គ្រូស Storm Shadow ផលិត​ដោយ​អង់គ្លេស-បារាំង ដែលជាការវាយប្រហារឆ្លងព្រំដែនដ៏មានឥទ្ធិពលបំផុតមួយរបស់ទីក្រុង​កៀវ​ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ក្រោយ​ការ​វាយ​ប្រហារ​​​រោងចក្រគីមីនៅតំបន់ Bryansk (រូបថត៖ តេឡេក្រាម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៍មាន Kyiv Post អគ្គសេនាធិការរបស់អ៊ុយក្រែន បាននិយាយថា «ការវាយប្រហារដោយមីស៊ីល និងអាកាសរួមបញ្ចូលគ្នាដ៏ធំ» បានជ្រាបចូលទៅក្នុងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី និងបានវាយលុកទីតាំងសំខាន់នៃបរិវេណឧស្សាហកម្មយោធារបស់​រដ្ឋឈ្លានពាន ដោយពណ៌នាអំពីគោលដៅ​ថា​ជា​កន្លែង​ផលិតរំសេវ សារធាតុផ្ទុះ និងប្រេងឥន្ធនៈ​រ៉ុកកែត។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «លទ្ធផលនៃការ​វាយ​ប្រហារ​កំពុងត្រូវបានវាយតម្លៃ»។

ក្រសួងការពារជាតិរុស្ស៊ី បាន​លើក​ឡើង​ថា កងកម្លាំងរបស់ខ្លួនបាន​បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន​៥៧​គ្រឿង លើតំបន់ Bryansk ខណៈដែលអភិបាលតំបន់លោក Alexander Bogomaz បានបញ្ជាក់ថា តំបន់នេះ«ស្ថិតនៅក្រោមការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក និងមីស៊ីល»។

រោងចក្រគីមី Bryansk ពីមុនត្រូវបានដាក់ទណ្ឌកម្មដោយ​ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក សម្រាប់តួនាទីរបស់ខ្លួនក្នុងការជួយដល់ឧស្សាហកម្មការពារជាតិរុស្ស៊ី។

មីស៊ីល Storm Shadow

Storm Shadow ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយអង់គ្លេស និងបារាំងក្នុងទសវត្សរ៍ឆ្នាំ​១៩៩០ គឺជា​មីស៊ីល​រយៈចម្ងាយឆ្ងាយ ដែល​មានសមត្ថភាពវាយប្រហារគោលដៅដែលបានគ្រោងទុកទុកជាមុនពីចម្ងាយពី ១៥៥ ទៅ ៣៤៩​​ម៉ាយ។ វាផ្ទុកក្បាលគ្រាប់ BROACH ទម្ងន់​៤៥០​គីឡូក្រាម ដែលត្រូវបានរចនាឡើងដើម្បីបុក​ទម្លុះ​​គោលដៅដែល​​រឹងមាំ។

អង់គ្លេសបានអនុញ្ញាត​ឲ្យ​អ៊ុយក្រែនប្រើប្រាស់ Storm Shadow លើគោលដៅនៅក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក មីស៊ីល​នេះ​ត្រូវបានប្រើប្រាស់នៅ​តំបន់ Bryansk, Kursk និង Crimea។

ការវាយប្រហារនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពី​រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក John Healey បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ចាត់ទុកចក្រភពអង់គ្លេសជា«សត្រូវលេខមួយ» ដោយលើកឡើងពីតួនាទីនាំមុខរបស់ទីក្រុងឡុងដ៍ក្នុងជំនួយយោធាដល់អ៊ុយក្រែន។ លោក Healey បានបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់ចក្រភពអង់គ្លេសក្នុងការជួយបង្កើត«កម្លាំងពហុជាតិសាសន៍អ៊ុយក្រែន» ដើម្បីការពារផ្ទៃមេឃ និងសមុទ្ររបស់ប្រទេស ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបាន​សម្រេច៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម