ព័ត៌មានអន្ដរជាតិ
ចារកម្មពីបរទេសក្នុងប្រទេសកាណាដាឈានដល់កម្រិតសង្គ្រាមត្រជាក់ព្រោះកូវីដ-១៩
ការធ្វើចារកម្ម និងជ្រៀតជ្រែកពីបរទេសនៅក្នុងប្រទេសកាណាដាកាលពីឆ្នាំមុនបានឈានដល់កម្រិតមួយមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមត្រជាក់មក ដែលជាផ្នែកដោយសារភាពងាយរងគ្រោះពីជំងឺកូវីដ-១៩។ នេះបើតាមទីភ្នាក់ងារចារកម្មកាណាដាបាននិយាយនៅថ្ងៃចន្ទ។
សេវាកម្មស៊ើបការណ៍សន្តិសុខកាណាដា( CSIS) បានជ្រើសរើសយកប្រទេសរុស្ស៊ី និងចិន ជាបុព្វហេតុចម្បងសម្រាប់ការព្រួយបារម្ភ និងនិយាយថា ការគំរាមកំហែងសន្តិសុខជាតិសំខាន់ៗដូចជា ហិង្សាជ្រុលនិយម ការជ្រៀតជ្រែកពីបរទេស ការធ្វើចារកម្ម និងសកម្មភាពវាយប្រហារតាមអ៉ីនធឺណេតបានកើនឡើងនៅក្នុងឆ្នាំ២០២០ និងនៅក្នុងរបៀបជាច្រើនដែលបានក្លាយជារឿងធ្ងន់ធ្ងរខ្លាំងសម្រាប់ប្រជាជនកាណាដា។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំកាលពីឆ្នាំមុន CSIS បានភ្ជាប់ពីការហក់ឡើងពីចារកម្មបរទេសដែលលបានធ្វើឲ្យកើនឡើងនូវចំនួនមនុស្សដែលធ្វើការងារពីផ្ទះដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ-១៩។
របាយការណ៍បានលើកឡើងថា ៖«តួអង្គគំរាមកំហែងពីបរទេស ដែលរួមមានសេវាកម្មស៊ើបការណ៍ចំណាត់ខ្មាំងជាសម្ងាត់ និងអ្នកដែលធ្វើការឲ្យពួកគេ បានស្វែងរកការកេងប្រវ័ញ្ចលើលក្ខខណ្ឌសេដ្ឋកិច្ច និងសង្គមដែលបានបង្កើតឡើងដោយកូវីដ-១៩»ដើម្បីប្រមូលយកព័ត៌មានដែលមានតម្លៃ»។
របាយការណ៍ចុងក្រោយបំផុតពីសហគមន៍ស៊ើបការណ៍របស់កាណាដាផ្តោតលើប្រទេសរុស្ស៊ី និងចិន។
ប្រធាន CSIS បាននិយាយកាលពីខែកុម្ភៈថា ប្រទេសចិនបានបង្កការគំរាមកំហែងជាយុទ្ធសាស្ត្រយ៉ាងធ្ងន់ធ្ងរ ខណៈទីភ្នាក់ងារស៊ើបការណ៍សំខាន់កាលពីវិច្ឆិកាបានគូសបញ្ជាក់ពីកម្មវិធីដែលគាំទ្រដោយរដ្ឋនៅក្នុងប្រទេសចិន រុស្ស៊ី អ៉ីរ៉ង់ និងកូរ៉េខាងជើង ថាជា «ការគំរាមកំហែងឧក្រិដ្ឋកកម្មអ៉ីនធឺណេតជាលើកដំបូង»។
CSIS បានលើកឡើងថា ៖«នៅឆ្នាំ២០២០ CSIS បានសង្កេតពីសកម្មភាពចារកម្ម និងការជ្រៀតជ្រែកពីបទេសនៅក្នុងកម្រិតមួយដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់មក»។
ស្ថានប័ននេះថា ៖«ប្រទេសចិន រុស្ស៊ី និងរដ្ឋបរទេសផ្សេងៗទៀតបានបន្តប្រមូលយកយ៉ាងរឹងមាំពីព័ត៌មានផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធា នៅក្នុងប្រទេសកាណាដា តាមរយៈសកម្មភាពគំរាមកំហែងជាគោលដៅដើម្បីគាំទ្រដល់គោលបំណងអភិវឌ្ឍរដ្ឋរបស់ពួកគេ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


