Connect with us

ព័ត៌មានអន្ដរជាតិ

ចិននឹងផ្អាកពន្ធបន្ថែម២៤%លើទំនិញអាមេរិក ហើយ​បន្ធូរបន្ថយពន្ធលើការនាំចូលកសិដ្ឋាន

បានផុស

នៅ

យោង​តាម​រ៉យទ័រ គណៈកម្មការពន្ធគយរបស់ក្រុមប្រឹក្សារដ្ឋ បាន​ប្រកាស​នា​​ថ្ងៃពុធ​ទី​៥ខែ​​វិច្ឆិកា​នេះ​ថា ប្រទេសចិននឹង​ផ្អាកការយកពន្ធបន្ថែម​២៤​%​របស់ខ្លួន លើទំនិញអាមេរិកសម្រាប់រយៈពេល​១​ឆ្នាំ ខណៈដែលរក្សាការយកពន្ធ១០%ដដែល។

(រូបថត៖ VCG)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីសប្តាហ៍មុនរវាង​ប្រធានាធិបតី ស៊ី ជីនពីង និង​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

គណៈកម្មាការ​គយ​ចិន ក៏បានប្រកាសផងដែរថា ពន្ធគយមួយចំនួនរហូតដល់១៥%​លើផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក នឹងត្រូវ​ដកចេញចាប់ពីថ្ងៃទី​១០​ខែវិច្ឆិកា ដោយបន្ធូរបន្ថយពន្ធលើការនាំចូលសំខាន់ៗ ខណៈដែល​ប្រទេស​ទិញកសិកម្មធំជាងគេលើពិភពលោក​មួយ​នេះ​ស្វែងរកស្ថិរភាពទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។

ការកែសម្រួលនេះ គឺជាជំហានពន្ធគយដ៏សំខាន់ដំបូងរបស់ទីក្រុងប៉េកាំង ចាប់តាំងពីកិច្ចប្រជុំ​លោកស៊ីនិង​លោកត្រាំ ដែលភាគីទាំងពីរបានពិពណ៌នាថាមានលក្ខណៈស្ថាបនា ចំពេលដែលកិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីគ្រប់គ្រងភាពតានតឹងផ្នែកសេដ្ឋកិច្ច និងសន្តិសុខរវាងប្រជាជាតិ​ទាំងពីរ៕

លោកដូណាល់ ត្រាំ និង​លោកស៊ី​ ជីនពីង (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម