ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រកាសរកទិញខែលអាកាស Patriot ចំនួន២៧គ្រឿងពីអាមេរិក
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា ប្រទេសរបស់លោកចង់ទិញប្រព័ន្ធការពារដែនអាកាស Patriot ចំនួន២៧គ្រឿងពីក្រុមហ៊ុនអាមេរិក ហើយកំពុងស្នើសុំឲ្យសម្ព័ន្ធមិត្តអឺរ៉ុបផ្តល់ប្រាក់កម្ចីមួយចំនួនក្នុងពេលនេះ។ នេះបើយោងតាមបទសម្ភាសន៍របស់មេដឹកនាំអ៊ុយក្រែន ជាមួយកាសែត The Guardian ចេញផ្សាយនៅថ្ងៃទី៩ខែវិច្ឆិកា។

សំណើនេះ កើតឡើងនៅពេលដែលរុស្ស៊ីបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែននៅមុនរដូវរងា។ ការវាយប្រហារយប់នៅថ្ងៃទី៨ខែវិច្ឆិកាបានធ្វើឲ្យរោងចក្រថាមពលកម្ដៅទាំងអស់ដែលគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋ Centrenergo ត្រូវបិទទ្វារ។
យោងតាម Kyiv Independent ក្រុមមន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីក៏បានសម្លាប់មនុស្ស៣នាក់ និងរបួសយ៉ាងហោចណាស់១៨នាក់នៅក្នុងតំបន់ Donetsk និង Kherson ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។
លោកហ្សេលេនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែននៅតែត្រូវការជំនួយអន្តរជាតិបន្ថែមទៀត រហូតដល់សង្គ្រាមបញ្ចប់។ លោកបានរៀបរាប់ថា «វាមិនគ្រប់គ្រាន់ទេ។ វាគ្រប់គ្រាន់នៅពេលដែលសង្រ្គាមចប់។ ហើយគ្រប់គ្រាន់នៅពេលដែលពូទីនយល់ថា គាត់ត្រូវតែបញ្ឈប់»។
លោកហ្សេលេនស្គី ក៏បាននិយាយផងដែរថា ទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែមានភាពវិជ្ជមាន ទោះបីជាមានការព្រួយបារម្ភអំពីការផ្លាស់ប្តូរជំហររបស់ទីក្រុងវ៉ាស៊ីនតោនក៏ដោយ ដោយលើកឡើងថា «យើងជាមិត្តនឹងគ្នា ដូច្នេះហេតុអ្វីយើងត្រូវខ្លាច?»។
កាលពីពេលថ្មីៗនេះ លោកត្រាំបានលុបចោលកិច្ចប្រជុំដែលបានគ្រោងទុកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅទីក្រុងប៊ុយដាប៉ែស ក្រោមហេតុផលថា កិច្ចប្រជុំនេះនឹងមិនមានផលិតភាពអ្វីទេ ពោលគឺលោកមិនចង់«ខ្ជះខ្ជាយពេលវេលា» បើទោះបីជាអាមេរិកនៅតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ៕

ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


