ព័ត៌មានអន្ដរជាតិ
មួយសប្តាហ៍ យោធាមីយ៉ាន់ម៉ា វាយប្រហារសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២០ នាក់ក្នុងរដ្ឋRakhine
យ៉ោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mizzima News នៅថ្ងៃទី១២ខែ វិច្ឆិកា យ៉ាងហោចណាស់ជនស៊ីវិល ២០ នាក់ រួមទាំងកុមារ និងគ្រូបង្រៀន ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរយៈពេលមួយសប្តាហ៍ដោយយោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋRakhine។

ការវាយប្រហារនេះបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែវិច្ឆិកា ដោយបានកំណត់គោលដៅលើទីក្រុងដែលគ្រប់គ្រងដោយកងទ័ពអារ៉ាកាន (AA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចប្រយុទ្ធប្រឆាំងនឹងរបបយោធា។ គ្រាប់បែកទាំងនោះបានវាយប្រហារសាលារៀន និងផ្ទះសម្បែងនៅក្នុងទីក្រុងដូចជា Pauktaw, Ponnagyun និង Minbya។
ការប្រយុទ្ធគ្នារវាងយោធា និងកងទ័ពអារ៉ាកានក៏នៅតែបន្តនៅក្នុងតំបន់ជាច្រើននៃរដ្ឋRakhine ជាកន្លែងដែល AA ឥឡូវនេះគ្រប់គ្រងទីក្រុងប្រហែល ១៥ទៅហើយ។
គួរបញ្ជាក់ថារបបយោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារកាន់តែខ្លាំងមុនការបោះឆ្នោតដែលបានគ្រោងទុកនៅក្នុងខែធ្នូនិងខែមករាខាងមុខ។ ទោះយ៉ាងណាការបោះឆ្នោតនេះមានការរិះគន់យ៉ាងធ្ងន់ធ្ងរពីអន្តរជាតិ និងរងការបដិសេដពីពលរដ្ឋក្នុងស្រុកមិនចូលរួមធ្វើការបោះឆ្នោតនោះទេ៕
អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


