ព័ត៌មានអន្ដរជាតិ
ខេត្ត អយុធ្យា លិច៣ខែហើយ ចំណែកមនុស្សស្លាប់ កើនច្រើនឡើងៗ
ខេត្តអយុធ្យានៅតែបន្តលិចលង់ដោយគ្រោះទឹកជំនន់ដ៏អាក្រក់ ខណៈតួលេខមនុស្សស្លាប់ បានកើនឡើងជាបន្តបន្ទាប់ ឈានដល់១៩នាក់ គិតត្រឹមថ្ងៃអាទិត្យទី១៦ខែវិច្ឆិកាឆ្នាំ២០២៥។

តាមការផ្សាយរបស់ Amarin, ទំនប់ចៅប្រាយ៉ា ក្នុងខេត្ត Chainat នៅតែបន្តទម្លាយទឹកក្នុងកម្រិត ២ ៨០០ម៉ែត្រគូបក្នុងមួយវិនាទី ធ្វើឲ្យទឹកហូរបុកមកខេត្តអយុធ្យា ជន់លិចផ្ទះជាង ៦០ ០០០ខ្នង។

មនុស្សស្លាប់ទាំង១៩នាក់ ត្រូវបានរាយការណ៍នៅក្នុងស្រុក Sena, Phak Hai, Bang Ban, Bang Sai, Phra Nakhon Si Ayutthaya និង Bang Pa-in។
បន្ថែមពីលើការស្លាប់ ទឹកជំនន់ក៏ប៉ះពាល់ដល់មនុស្ស ៦២ ៤៥០គ្រួសារ ក្នុង៨៨៩ភូមិ, ១៣៦ឃុំ នៃ១១ស្រុកផងដែរ។

សូមជម្រាបថា ពលរដ្ឋខេត្តអយុធ្យា ត្រូវរងទុក្ខធំ៣ខែមកហើយ ដោយរដ្ឋាភិបាលថៃ មិនសូវអើពើឡើយ ទុកឲ្យប្រជាជនលំបាក អ្នកខ្លះត្រូវដេកតាមចិញ្ចើមផ្លូវ និងខ្លះទៀតត្រូវរស់នៅលើទូក។
ដោយសារទ្រាំលែងបាន ទើបពលរដ្ឋខ្លះនាំគ្នាចេញធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋគិតគូរដល់ពួកគេ ហើយមានខ្លះទៀតអង្វរករ និងស្រែកសួរថា ម្តេចទុកពួកគេចោល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅ អយុធ្យា បន្តកើនឡើង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


